Home / ព័ត៌មានទូទៅ / ពីធីបំពាក់គ្រឿងឥស្សរិយយសការងារជូនដល់បុគ្គលិកអប់រំ និងផ្តល់ទង់ជ័យលាភី ប័ណ្ណសរសើរ ដល់អង្គភាព មានស្នាដៃ

ពីធីបំពាក់គ្រឿងឥស្សរិយយសការងារជូនដល់បុគ្គលិកអប់រំ និងផ្តល់ទង់ជ័យលាភី ប័ណ្ណសរសើរ ដល់អង្គភាព មានស្នាដៃ

ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ មន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ បានរៀបចំ
នូវពីធីបំពាក់គ្រឿងឥស្សរិយយសការងារ ជូនដល់បុគ្គលិកអប់រំ និងផ្តល់ទង់ជ័យលាភីប័ណ្ណសរសើរ ដល់អង្គភាព
មានស្នាដៃក្រោមអធិបតីភាពឯកឧត្តម បណ្ឌិត ហង់ ជូនណារ៉ុង រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា និង
ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។

នៅក្នុងឱកាសបើកមតិស្វាគមន៏របស់ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានកោត
សរសើរ និងអបអរសាទរ ដល់បុគ្គលិកអប់រំទាំង២២០រូប ដែលបានទទួលនូវគ្រឿងឥស្សរិយយស នៅក្នុងឱកាស
នេះ និងមន្ទីរអង្គភាពចំនួន២ ដែលបានទទួលនូវទង់ជ័យលាភី អង្គភាពអប់រំចំនួន២ មានស្នាដៃទទួលបាននូវ
ប័ណ្ណសរសើរ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម បានសំដែងនូវសេចក្តីរីករាយដែលលទ្ធផលនាកាលប្រលងសញ្ញប័ត្រមធ្យម
សិក្សាទុតិភូមិឆ្នាំ២០១៦ ដែលសិស្សានុសិស្សខេត្តព្រះសីហនុយើងមានកំនើនកើតឡើង រួមទាំងមានបេក្ខជន
ជាប់បាននិទ្ទេសA រហូតទៅដល់ ៧នាក់ និង និទ្ទេស B រហូតដល់ ៦៨ នាក់ បន្ថែមពីលើនោះផងដែរឯកឧត្តម
បានស្នើសុំឱ្យ បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ សូមឱ្យជួយបំពេញតួនាទី ក្នុងការផ្ទេរចំណេះដឹង បង្ហាត់ ឱ្យអស់
ពីសមត្ថភាព និងដោយវាចា និងឥរិយាបថទន់ភ្លន់ថែមទៀត៕ TR

2

3

4

5

6

8

9