Home / ព័ត៌មានទូទៅ / ឯកឧត្តមអភិបាលខេត្ត និងក្រុមការងារជំនាញពាក់ព័ន្ធ ចុះពិនិត្យមើលការដាក់អំពូលលំអតាម បង្គោលភ្លើង ក្នុងក្រុងព្រះសីហនុ

ឯកឧត្តមអភិបាលខេត្ត និងក្រុមការងារជំនាញពាក់ព័ន្ធ ចុះពិនិត្យមើលការដាក់អំពូលលំអតាម បង្គោលភ្លើង ក្នុងក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ នាល្ងាចថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្តម យន្ត មីន អភិបាល នៃគណ:អភិបាលខេត្ត
លោកឧកញ៉ា ឡាវ កាង ប្រធានសភាពាណិជ្ជកម្មខេត្ត លោកឧកញ៉ា ឈុន ប៊ុនថា អនុប្រធានសភាពាណិជ្ជកម្ម
ខេត្ត លោក ណុប ហេង ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត លោក ប្រាក់ វិសាល និងលោក
ឈុន សារុំ បានអញ្ជើញចុះពិនិត្យមើលការដាក់អំពូលអគ្គិសនីតាមបង្គោលតុបតែងលំអ ដើម្បីអបអរសាទរពិធី
បុណ្យសមុទ្រ និងបុណ្យឆ្លងឆ្នាំសកល២០១៦ចូល២០១៧ខាងមុខនេះ។

ការតុបតែងអំពូលលំអនេះ ធ្វើឡើងតាមបង្គោលអគ្គិសនីចំនួន ១២០ បង្គោល ប្រើប្រាស់អំពូលប្រវែងប្រមាណ
៧០ ម៉ែត្រលើបង្គោលនីមួយៗ ចាប់ពីទីតាំងវិមានឯករាជ្យ ដល់ តាមបណ្តោយឆ្នេរអូរឈើទាល គិតជាទឹកប្រាក់
ប្រមាណ ៦០.០០០.០០០ រៀល (ហុកសិបលានរៀល) ស្មើនឹង ១៥.០០០ ដូល្លា ជាការឧបត្ថម្ភរបស់ លោក
ឧកញ៉ា ឡាវ កាង និងសហការី នៃសភាពាណិជ្ជកម្មខេត្ត។

រដ្ឋបាលខេត្តព្រះសីហនុ សូមថ្លែងអំណរគុណដល់លោកឧកញ៉ា ឡាវ កាង និងសហការី ដែលតែងតែគាំទ្រដល់
រដ្ឋបាលខេត្ត និងរួមចំណែកយ៉ាងសកម្មលើការអភិវឌ្ឍក្នុងខេត្តទាំងមូល។ រដ្ឋបាលខេត្តសង្ឃឹមថា ឯកឧត្តម
លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី ដែលមានលទ្ធភាពនឹងរួមចំណែកជួយក្នុងការអភិវឌ្ឍក្នុងខេត្តបន្ថែម
ទៀត៕ TR shv3

shv4

shv5

shv2