Home / ព័ត៌មានទូទៅ / ឯកឧត្តមអភិបាលខេត្ត បានចុះសួរសុខទុក្ខអាជីវករ និងពិនិត្យស្ថានភាពទីតាំងសំខាន់ៗ នៅក្នុងទីប្រជុំជនផ្សារវាលរេញ ស្រុកព្រៃនប់

ឯកឧត្តមអភិបាលខេត្ត បានចុះសួរសុខទុក្ខអាជីវករ និងពិនិត្យស្ថានភាពទីតាំងសំខាន់ៗ នៅក្នុងទីប្រជុំជនផ្សារវាលរេញ ស្រុកព្រៃនប់

ព្រៃនប់៖ នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ
បានអញ្ជើញ ចុះសួរសុខទុក្ខបងប្អូនអាជីវករផ្សារវាលរេញ និងពិនិត្យស្ថានភាពទីតាំងសំខាន់ៗ មួយចំនួននៅក្នុងទី
ប្រជុំជនផ្សារវាលរេញ មានដូចជាចំណតរថយន្តសួនច្បារនិងផ្លូវជុំវិញសួននដែលនឹងត្រូវបើកការដ្ឋានចាក់បេតុង
ជុំវិញនា ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខនេះ ។

នៅក្នុងឱកាសនេះដែរ ឯកឧត្តម  បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋានក៏ដូចជាប្រពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់
លើការការពារ ថែរក្សាអនាម័យបរិស្ថាន ស្តារចង្អូរទឹកតាមមុខតូចៗនៅក្នុងផ្សារ ត្រូដាក់ធុងសំរាមនៅតាមមុខផ្ទះ
រៀងៗខ្លួន និងនាំគ្នារើសសំរាមតាមដងផ្លូវជាតិយ៉ាងតិច១ខែម្តង។

ឯកឧត្តម មានប្រសាសន៍ឱ្យដឹងថារដ្ឋបាលខេត្តនឹងរៀបចំគម្រោងបើកយុទ្ធនាការប្រមូលកម្មកររោងចក្រឱ្យចូលរួម
រើសសំរាមសម្អាតបរិស្ថានទាំងអស់គ្នា។ ឯកឧត្តម ក៏បានផ្តាំផ្ញើអាជ្ញាធរមូលដ្ឋានផ្សព្វផ្សាយនូវព័ត៌មានដល់បងប្អូន
ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវបីឃុំ អូរឧកញ៉ាហេង ឃុំបឹងតាព្រហ្ម និងឃុំអូរជ្រៅ ថារដ្ឋបាលខេត្តនឹងបើកការដ្ឋាន
ឈូសឆាយ សាងសង់ផ្លូវនេះ នៅរដូវប្រាំងឆាប់ៗខាងមុខនេះ សូមឱ្យបងប្អូន សហការជាមួយអាជ្ញាធរដើម្បីការ
សាងសង់ ប្រកបដោយភាពរលូន៕

1

2

3

4