ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញពិនិត្យទីតាំងប្រតិបត្តិការរបស់ក្រុមហ៊ុនថុនធូថុន(Tontoton) ដែលជាគម្រោងឯកជនមួយផ្តោតទៅលើការប្រមូលសំណល់ប្លាស្ទិចក្នុងសមុទ្រ។
លោកអភិបាលរងបានលើកសរសើរដល់ការខិតខំប្រឹងប្រែងរបស់លោកប្រធានក្រុមហ៊ុនដែលបានជួយប្រមូលសំអាតប្លាស្ទិចទាំងមានតម្លៃ និងគ្មានតម្លៃពីសមុទ្រ ក៏ដូចជានៅក្នុងសហគមន៍កម្ពុជា។ដើម្បីជាការចូលរួមក្នុងកិច្ចការពារបរិស្ថាន រដ្ឋបាលខេត្តព្រះសីហនុ សហការគាំទ្រ និងលើកទឹកចិត្តជូនបងប្អូនប្រជាពលរដ្ឋ រើសយកដបក៏ដូចជាផលិតផលផ្លាស្ទិកទាំងអស់ដែលនៅក្រៅធុងសំរាម ក្រៅទីលានចាក់សំរាម យកមកលក់ជូនក្រុមហ៊ុន។
លោកប្រធានក្រុមហ៊ុនថុនធូថុនបានបញ្ជាក់ថាថុនធូថុន បានជួយប្រមូលសំណល់ប្លាស្ទិចគ្រប់ប្រភេទសរុបប្រមាណ២០០ តោនរៀងរាល់ខែ ហើយសម្រាប់សំណល់ប្លាស្ទិចដែលគ្មានតំលៃក្រុមហ៊ុនបានប្រើប្រាស់បច្ចេកវិទ្យាកិន រំលាយដើម្បីផលិតជាក្តារបន្ទះហើយអាចយកទៅធ្វើជាគ្រឿងសង្ហារឹមទៀតផង។