ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានចុះសិក្សាស្វែងយល់ពីការងារគ្រប់គ្រងរបស់អង្គការម្លប់តាប៉ាង ដែលជាមជ្ឈមណ្ឌលជួយសង្គ្រោះ ពិគ្រោះយោបល់ បង្រៀន និងបណ្ដុះបណ្តាលវិជ្ជាជីវៈដល់កុមារ និងយុវជនដែលងាយរងគ្រោះនៅខេត្តព្រះសីហនុ។
លោកអភិបាលរងបានធ្វើការស្ងើចសរសើរដល់លោកស្រីនាយិកា និងលោកគ្រូ-អ្នកគ្រូទាំងអស់របស់ម្លប់តាប៉ាង ដែលបានធ្វើជាម្លប់យ៉ាងកក់ក្តៅ និងតម្រែតម្រង់ទិសកុមាររបស់យើងឱ្យដើរនៅលើផ្លូវត្រូវ ហើយផ្ដល់ក្តីសង្ឃឹមដល់ពួកគេ។
លោកបានបញ្ជាក់ទៀតថា កិច្ចការងាររបស់លោកគ្រូ-អ្នកគ្រូទាំងអស់ពិតជាមិនងាយស្រួលទេ ប៉ុន្តែអស់លោក លោកស្រីបានខិតខំពុះពារធ្វើដោយភាព អត់ធ្មត់ ជឿជាក់ និងក្តីស្រឡាញ់ ជាការលះបង់មួយដ៏គួរគោរព។
ជាការឆ្លើយតបនឹងការខិតខំប្រឹងប្រែងនេះ រដ្ឋបាលខេត្តព្រះសីហនុនឹងបន្តចូលរួមចំណែកឱ្យអស់ពីលទ្ធភាព ដើម្បីពង្រឹងសីលធម៌ យុត្តិធម៌ គុណធម៌ដល់កុមារ និងយុវជនយើងបន្ថែមទៀត។