ព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញប្រគល់ព្រះរាជក្រឹត្យចូលសញ្ជាតិខ្មែជូនលោកឪពុកអធិការសាលាបច្ចេកទេសដុនបូស្កូ ក្រុងព្រះសីហនុ នៅសាលាដុនបូស្កូ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត លោកអភិបាលក្រុងព្រះសីហនុ លោក លោកស្រី នាយកទីចាត់ការ និងប្រធានមន្ទីរ អង្គភាព។
ព្រះរាជក្រឹត្យលេខ នស/រកត០៥២៣/៨២១ ត្រាស់បង្គាប់ ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្មដល់លោក យូជីន ខាល់កូ (EUGINE XALXO) ជនជាតិឥណ្ឌា សញ្ជាតិឥណ្ឌា កើតនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ១៩៧៥ នៅទីក្រុង JASHPURNAGAR CHHATISGARH សាធារណរដ្ឋឥណ្ឌា។