Home / ព័ត៌មានទូទៅ / លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំក្រុមការងារចម្រុះចុះទៅត្រួតពិនិត្យបច្ចុប្បន្នភាពនៃការអនុវត្តផែនការគ្រប់គ្រងបរិស្ថាន និងធ្វើទស្សនកិច្ចស្វែងយល់ពីដំណើរការរបស់រោងចក្រផលិតអគ្គីសនីដើរដោយធ្យូងថ្ម

លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំក្រុមការងារចម្រុះចុះទៅត្រួតពិនិត្យបច្ចុប្បន្នភាពនៃការអនុវត្តផែនការគ្រប់គ្រងបរិស្ថាន និងធ្វើទស្សនកិច្ចស្វែងយល់ពីដំណើរការរបស់រោងចក្រផលិតអគ្គីសនីដើរដោយធ្យូងថ្ម

នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំក្រុមការងារចម្រុះចុះទៅត្រួតពិនិត្យបច្ចុប្បន្នភាពនៃការអនុវត្តផែនការគ្រប់គ្រងបរិស្ថាន និងធ្វើទស្សនកិច្ចស្វែងយល់ពីដំណើរការរបស់រោងចក្រផលិតអគ្គីសនីដើរដោយធ្យូងថ្ម (កំលាំង១០០មេហ្គាវ៉ាត់) របស់ក្រុមហ៊ុន ខេមបូឌាន អេនើជី លីមីធីត(CEL ) ស្ថិតនៅភូមិកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

កិច្ចប្រជុំនេះគឺជាការអនុវត្តតាមកិច្ចសន្យាការពារបរិស្ថាន ដែលតម្រូវឱ្យក្រុមហ៊ុនរៀបចំរបាយការណ៍អង្កេតតាមដានបរិស្ថានជារៀងរាល់ឆមាស ដោយសិក្សាទៅលើ គុណភាពខ្យល់ គុណភាពទឹកសមុទ្រនិងទឹកក្រោមដី កម្រិតសំឡេង កម្រិតលំញ័រ សំណល់រាវចេញពីរោងចក្រ ក៏ដូចជាការព្រួយបារម្ភរបស់ប្រជាពលរដ្ឋមូលដ្ឋាន។
បន្ទាប់ពីកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនិងការពិនិត្យទីតាំងជាក់ស្តែង លោកអភិបាលរងបានថ្លែងការកោតសរសើរ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តចូលរួមកាន់តែសកម្មបន្ថែមទៀតក្នុងការឆ្លើយតប និងគោរពតាមវិធានការការពារបរិស្ថានរបស់ក្រសួងបរិស្ថាន និងជាពិសេសអនុវត្កគោលការណ៍ទំនួលខុសត្រូវចំពោះសង្គមរបស់សហគ្រាស(CSR)។ ជាមួយគ្នានេះ លោកអភិបាលរងបានណែនាំឱ្យក្រុមហ៊ុនប្រឹក្សាយោបល់ ផ្តល់ការសិក្សាទៅលើគុណភាពជលផល និងបរិមាណផលនេសាទ នៅតំបន់ជុំវិញគម្រោងបន្ថែមទៀត សំដៅធ្វើយ៉ាងណារក្សាឱ្យបាននូវមេត្រីភាពបរិស្ថានជាអតិបរមា។
គួរបានរម្លឹកថា រោងចក្រផលិតអគ្គីសនីដើរដោយធ្យូងថ្ម របស់ក្រុមហ៊ុន ខេមបូឌាន អេនើជី លីមីធីត(CEL )នេះ បានរួមចំណែកផ្គត់ផ្គង់ថាមពលអគ្គីសនីសម្រាប់ការប្រើប្រាស់នៅក្នុងនិងក្រៅខេត្តព្រះសីហនុចាប់តាំងពីឆ្នាំ២០១៣មក ហើយក្រុមហ៊ុនមានលទ្ធភាពសរុបអាចបង្កើនការផ្គត់ផ្គង់តាមតម្រូវការរហូតដល់ ២៣៥ មេហ្គាវ៉ាត់ផងដែរ។