ក្រោមកិច្ចសហប្រតិបត្តិការខេត្តសម្ព័ន្ធមេត្រីភាពរវាងខេត្តព្រះសីហនុ និងខេត្តជាំងស៊ូនៃសាធារណរដ្ឋប្រជាមានិតចិន វេជ្ជបណ្ឌិតខេត្តព្រះសីហនុចំនួន ០៣រូប រួមមាន៖លោក សេង ណុង ប្រធានមន្ទីរបង្អែកពេទ្យបង្អែកខេត្ត លោកសៀន ភារម្យ មន្ត្រីទទួលបន្ទុក IP មន្ទីរពេទ្យបង្អែកខេត្ត លោក ជុំ រ៉ា ទទួលបន្ទុក Nursing Management បានចូលរួមវគ្គបណ្ដុះបណ្ដាល ស្តីពីសុខភាពសាធារណៈ នៅទីក្រុងណានជីង ខេត្តជាំងស៊ូ រយៈពេល ២០ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣។
ក្នុងនោះសមាសភាពមកពីកម្ពុជា រួមមាន៖
– ក្រសួងសុខាភិបាល
– មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ
– មន្ទីរពេទ្យបង្អែកក្នុងក្រុងភ្នំពេញ
– មន្ទីរពេទ្យបង្អែកក្នុងខេត្តសៀមរាប
– សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជន សម្តេចតេជោ
– សហភាពសហព័ន្ធ យុវជន កម្ពុជា
– សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងអង់ដូគ្រីន កម្ពុជា