Home / ព័ត៌មានទូទៅ / ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់អគារថ្មី សាលាខេត្តព្រះសីហនុ

ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់អគារថ្មី សាលាខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់អគារថ្មី សាលាខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត និងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ។

តាមការចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារសាលាខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំក្រុមការងារបច្ចេកទេសការងារសាងសង់សាលាខេត្ត ត្រូវយកចិត្តទុកដាក់បង្កើនការងារសាងសង់ឱ្យបានលឿនតាមអ្វីដែលអាចធ្វើទៅបាន ព្រោះនេះជាអគាររដ្ឋបាលសាលាខេត្តថ្មី និងក៏ជាសមិទ្ធផលថ្មីមួយបន្ថែមទៀត សម្រាប់ខេត្តព្រះសីហនុ ដែលមានអគារធ្វើការល្អ ប្រកបដោយផារសុខភាព ដែលជាការទាក់ទាញមន្ត្រីរបស់យើងបំពេញការងារកាន់តែមានប្រសិទ្ធភាព ស្រមតាមការអភិវឌ្ឍរីកចម្រើននៃកំណើនសេដ្ឋកិច្ចគ្រួសារ និងកំណើនសេដ្ឋ កិច្ចជាតិនាពេលបច្ចុប្បន្ន។
សូមបញ្ជាក់ថា អគារសាលាខេត្តព្រះសីហនុ ចាប់ផ្តើមចុះបឋមសិលាសាងសង់កាលពីថ្ងៃទី៧ ខែមិនា ឆ្នាំ២០២២កន្លងមក ក្រោមអធិបតីភាពឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ សាងសង់ដោយក្រុមហ៊ុនចំនួនពីរក្នុងនោះ ទី១.ក្រុមហ៊ុន VT ជាអ្នកសាងសង់គ្រឿងបង្គុំ មកដល់បច្ចុប្បន្នសម្រេចបាន ៩៥ភាគរយ និងក្រុមហ៊ុនទី២.ក្រុមហ៊ុន មហានគរ សាងសង់រៀបឥដ្ឋ ដេគ័រសម្រេចបានប្រមាណ ៥០ភាគរយ។