Home / ព័ត៌មានទូទៅ / ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ អញ្ជើញបិទការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សា ជ្រើសរើសជើងឯកថ្នាក់ខេត្តឆ្នាំសិក្សា២០២២-២០២៣

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ អញ្ជើញបិទការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សា ជ្រើសរើសជើងឯកថ្នាក់ខេត្តឆ្នាំសិក្សា២០២២-២០២៣

រសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នំា២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ អញ្ជើញបិទការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សា ជ្រើសរើសជើងឯកថ្នាក់ខេត្តឆ្នាំសិក្សា២០២២-២០២៣ នៅសាលាអនុវិទ្យាល័យសម្តេចឪ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត អភិ បាលក្រុង ប្រធានមន្ទីរ-អង្គភាព គណៈកម្មការរៀបចំការប្រកួត លោកគ្រូ អ្នកគ្រូ សិស្សា នុសិស្ស កីឡាករ កីឡាការិនី ព្រមទាំងសមាជិក សមាជិកា។

លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ បាយរាយការណ៍បិទការប្រកួតកីឡាសិស្សបឋមសិក្សា និងសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៣ រយៈពេល ២ថ្ងៃកន្លងមកនេះ។ តាមកម្មវិធីទីលាន និងប្រភេទកីឡា ៖
១-បាល់ទាត់សិស្សមធ្យមសិក្សា
២-កីឡាបាល់ទះសិស្សបឋមសិក្សា និងមធ្យមសិក្សា
៣-កីឡាអត្តពលកម្មរៀបចំឡើងនៅទីលានអនុវិទ្យាល័សម្តេចឪ ចំនួន ៣ទីលានផ្សេងគ្នា
៤-កីឡាបាល់ទាត់សិស្សបឋមសិក្សា រៀបចំនៅទីលានសាលាបឋមសិក្សា ហ៊ុន សែនក្រុង។ ក្រុមកីឡាករត្រូវបានជ្រើសរើសមកប្រកួតនាពេលនេះ សុទ្ធសឹងជាក្រុមជម្រើសជើងឯកឆ្លងកាត់ប្រកួតតាមបណ្តាក្រុង ស្រុក នោះរួមមាន៖
១- ក្រុងព្រះសីហនុ មានចំនួន ០៥ក្រុម -បាល់ទាត់បឋមសិក្សា និងមធ្យមសិក្សា០២ក្រុម -បាល់ទះមធ្យមសិក្សា ០១ក្រុម -អត្តពលកម្មមធ្យមសិក្សា (បុរស នារី) ០២ក្រុម គ្រូដឹកនាំបង្វឹក និងកីឡាករចំនួន ៧៩នាក់ ស្រី ៦នាក់
២-ស្រុកស្ទឹងហាវ មានចំនួន ០៣ក្រុម -បាល់ទះមធ្យមសិក្សា ០១ក្រុម -អត្តពលកម្មមធ្យមសិក្សា (បុរស នារី) ០២ក្រុម គ្រូដឹកនាំបង្វឹក កីឡាករចំនួន ២៧នាក់ ស្រី ៤នាក់
៣-ស្រុកព្រៃនប់ចំនួន ០៦ក្រុម -បាល់ទាត់បឋមសិក្សា និងមធ្យមសិក្សា ០២ក្រុម -បាល់ទះមធ្យមសិក្សា និងបាល់ទះបឋមសិក្សា ០២ក្រុម -អត្តពលកម្មមធ្យម (បុរស នារី) ០២ក្រុម គ្រូដឹកនាំបង្វឹក និងកីឡាករចំនួន ៨៥នាក់ ស្រី៦នាក់
៤-ស្រុកកំពង់សីលាមានចំនួន ០៦ក្រុម -បាល់ទាត់បឋមសិក្សា និងមធ្យមសិក្សា ០២ក្រុម -បាល់ទះមធ្យមសិក្សា និងបាល់ទះបឋមសិក្សា ០២ក្រុម -អត្តពលកម្មមធ្យម (បុរស នារី) ០២ក្រុម គ្រូដឹកនាំបង្វឹក និងកីឡាករចំនួន ៨៥នាក់ ស្រី៦នាក់។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ថ្លែងកោតសរសើរ និងវាយតម្លៃចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការមន្ទីរអប់រំយុវជន និងកីឡាខេត្ដព្រះសីហនុ ការិយាល័យអប់រំក្រុង ស្រុក ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាសា្មរតី ពុះពារគ្រប់ឧបសគ្គមិនខ្លាច នឿយហត់ ខិតខំប្រឹងប្រែងបង្វឹក និងរៀបចំក្រុមកីឡាករ-កីឡាការិនីរបស់ខ្លួន ដើម្បីចូលរួមប្រកួត និងបង្កលក្ខណៈងាយស្រួល។
ឯកឧត្តម អភិបាលខេត្ត បានបន្តថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ប៉ិនប្រសបប្រកបដោយចក្ខុវិស័យរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី បានសម្រេចជោគជ័យក្នុងការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA GAME) លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ក្នុងនាមជាម្ចាស់ផ្ទះសម្តេចតេជោ សម្រេចមិនយកថ្លៃហូបចុក ស្នាក់នៅចំពោះប្រតិភូកីឡា និងមិនយកថ្លៃផ្សព្វផ្សាយ ថ្លៃសំបុត្រចូលទស្សនា ដែលជារឿងមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តកីឡាស៊ីហ្គេម។ នេះបានបង្ហាញថា «កម្ពុជា ប្រទេសតូច ប្រទេសក្រ ក៏ប៉ុន្តែបេះដូងធំទូលាយជាងមហាសមុទ្រ» ព្រមទាំងបង្ហាញនូវកិត្យានុភាពជាតិទៅកាន់ពិភពលោកឱ្យស្គាល់កម្ពុជាកាន់តែច្បាស់តាមរយៈព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។ ព្រមទាំងបង្កើតបាននូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅ «កីឡារស់ក្នុងសន្តិភាព» ។ ការលេងកីឡា គឺនាំមកនូវសុខភាពល្អ ជាផ្នែកមួយដ៏សំខាន់របស់វិស័យអប់រំ ក្នុងការលើកកម្ពស់សុខមាលភាពរាងកាយ បញ្ញាស្មារតី មិត្តភាព សាមគ្គីភាព សន្តិភាព កិច្ចសហប្រតិបត្តិការ និងឧត្តមភាពជាតិលើឆាកអន្តរជាតិ តាមរយៈការប្រកួតកីឡាគ្រប់ប្រភេទ ដើម្បីលើកស្ទួយវិស័យកីឡាការអភិវឌ្ឍរីកចំរើនទាំងបរិមាណ គុណភាព និងលទ្ធ ផលល្អក្នុងការប្រកួតគ្រប់លំដាប់ថ្នាក់ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយកំណែទម្រង់ស៊ីជំរៅរបស់រាជរដ្ឋាភិបាលលើវិស័យកីឡា។ មិនតែប៉ុណ្ណោះការលេងកីឡាធ្វើឱ្យប្រជាជន និងយុវជនយើងគ្រប់រូបជៀសផុតពីការទំនេរទៅធ្វើសកម្មភាពផ្តេសផ្តាស់អត់ប្រយោជន៍ បង្កជាក្រុមបងតូច បងធំ ជៀសផុតពីការសេពគប់គ្រឿងញៀន ប្រព្រឹត្ដអំពើអបាយមុខផ្សេងៗ និងប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារ បង្កឱ្យមានអសេ្ថរភាពក្នុងសង្គមជាតិ។
ក្នុងឪកាសនោះឯកឧត្តម គួច ចំរើន និងលោកជំទាវ ក៏បានបំពាក់មេដាយជូនកីឡាករ កីឡាការិនី ប្រគល់ពាន និងប្រគល់ថវិកាជូនកីឡាករជ័យលាភីពីលេខ១ ដល់លេខ៣ ដោយឡែកក្រុមកីឡាដែលមិនបានទទួលជ័យលាភី ក៏ទទួលបានថវិកាលើកទឹកចិត្តផងដែរ។