រសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាលោកគ្រូ អ្នកគ្រូ មកពី ៥សាលា នៅសាលាវិទ្យាល័យ ហ៊ុន សែន ព្រៃនប់ ក្នុងនោះមានដូចជា សាលាវិទ្យាល័យ ហ៊ុន សែនព្រៃនប់ បឋមសិក្សាព្រៃនប់ បឋមសិក្សាបត់សិរមាន់ បឋមសិក្សាផ្កាឈូករ័ត្ន និងបឋមសិក្សាប្រឡាយ៧៥។
លោកនាយកសាលាវិទ្យាល័យ ហ៊ុន សែន ព្រៃនប់ បាទឱ្យដឹងថា កម្មវិធីនេះមានលោកគ្រូ អ្នកគ្រូមកពីសាលាចំនួន០៥ សរុបចំនួន ១១៣នាក់ ស្រី ៥៤នាក់ ក្នុងនោះមានវិទ្យាល័យ ហ៊ុន សែន ព្រៃនប់ បឋមសិក្សាហ៊ុនសែន ព្រៃនប់ បឋមសិក្សាបត់សិរមាន់ បឋមសិក្សាផ្កាឈូករ័ត្ន និងបឋមសិក្សាប្រឡាយ៧៥។ សាលាវិទ្យាល័យព្រៃនប់មានលោកគ្រូ អ្នកគ្រូចំនួន ៥៩នាក់ ស្រី ២១នាក់ សិស្សសរុប ១,១២០នាក់ ស្រី ៥៧៧នាក់។ សាលាមានអគារចំនួន ៤ខ្នង ចែកចេញជាទីចាត់ការ ០១ខ្នងស្មើនឹង ៣បន្ទប់ អគារសិក្សា ០១ខ្នង ស្មើនឹង ៤៨បន្ទប់ ផ្ទះគ្រូ ០១ខ្នងពីរជាន់ស្មើនឹង ២០បន្ទប់ ផ្ទះសិស្ស ០១ខ្នង ពីរជាន់ស្មើនឹង ២០បន្ទប់។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានថ្លែងថា យើងទើបតែបានជួបជុំគ្នាក្នុងដំណើរទស្សនកិច្ចសិក្សារបស់លោកគ្រូ អ្នកគ្រូទៅកាន់រាជធានីភ្នំពេញ និងខេត្តសៀមរាប ដែលមានចំនួន ៥ក្រុម ដើម្បីទៅធ្វើទស្សនកិច្ចសិក្សានៅតំបន់ទេសចរណ៍វប្បធម៌ ជាសក្ខីភាពបង្កើតការសប្បាយរីករាយ ហើយលទ្ធផលរបស់យើងធ្វើបានល្អ ទន្ទឹមនោះអ្នកគ្រូ អ្នកគ្រូបានទៅទស្សនកិច្ចគុកទួលស្លែង (រាជធានីភ្នំពេញ) ជើងឯក ដែលជាកន្លែងធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ នៃរបបប្រល័យពូជសាសន៍ និងជាប្រវត្តិសាសន៍នៃការកាប់សម្លាប់ជាតិសាសន៍ខ្លួនឯងយ៉ាងព្រៃផ្សៃ និងវិមានឈ្នះឈ្នះ ស្តាតមរកតតេជោជាដើម។ កម្ពុជាទទួលបានសុខសន្តិភាព មានការឯកភាពជាតិខ្មែរ ដែលជាការខិតខំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការចរចាររកសន្តិភាពនៅទីក្រុងបារីស រហូតរៀបចំការបោះឆ្នោតលើកទី១ ប្រកបដោយលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សរយៈពេល ៥ឆ្នាំយើងរៀបចំការបោះឆ្នោតម្តង។ រហូតដល់ឆ្នាំ១៩៩៨ សម្តេចតេជោបានដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះ ដើម្បីបញ្ចប់សង្គ្រាមនៅកម្ពុជា ធ្វើឱ្យកម្ពុជាទទួលបានឯករាជ្យ ឯកភាពទឹកដី ទទួលបានសុខសន្តិភាពពេញលេញសម្រាប់ការកសាងអភិវឌ្ឍមានការរីកចម្រើនដូចបច្ចុប្បន្ន។
ឯកឧត្តម អភិបាលរងខេត្ត បានបន្តថា លោកគ្រូ អ្នកគ្រូជាម្ចាស់នៃខ្មែរធ្វើបានក្នុងក្នុងខេត្តព្រះសីហនុ ពិសេសរាជរដ្ឋាភិបាលបានរៀបចំព្រឹត្តិការកីឡាស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ ដែលពិភពលោកកោតសរសើរ និងវាយតម្លៃកម្ពុជា “ជាប្រទេសតូច ក្រីក្រ តែបេះដូងធំទូលាយ” ធ្វើឱ្យគេឈ្មោះ កិត្តិយសកម្ពុជាត្រូវបានគេទទួលស្គាល់ពេញពិភពលោក ហើយអ្វីដែលបន្សាបបាននោះក្នុងដំណាក់កាលនៃការរាតត្បាតនៃជំងឺកូវីដ-១៩ សម្តេចតេជោ បានអនុញ្ញាតឱ្យនាវាទេសចរណ៍បរទេស Westerdam ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីជួយសង្គ្រោះជនបរទេសនៅលើនាវា ដែលមានចម្រុះជាតិសាសន៍ជិត ២ពាន់នាក់ ដែលប្រទេសចំនួន៦ មិនអនុញ្ញាតឱ្យនាវា Westerdam ចូលចត។
ឯកឧត្តម អភិបាលរងខេត្ត ក៏បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជូនចំពោះលោកគ្រូ អ្នកគ្រូ ព្រមទាំងបាននាំយកថវិការរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជូនលោកគ្រូ អ្នកគ្រូនៅក្នុងស្រុកព្រៃនប់សម្រាប់កាត់អាវម្នាក់មួយផងដែរ។ ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៦ ផ្តោតលើការបណ្តុះបណ្តាលធនធានមនុស្ស ផ្លូវ ទឹក ភ្លើង ទន្ទឹមនោះរាជរដ្ឋាភិបាលបានចាត់ទុកខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដូច្នេះលោកគ្រូ អ្នកគ្រូ ជួយបណ្តុះបណ្តាលធនធានមនុស្សឱ្យមានចំណេះជំនាញក្នុងការអភិវឌ្ឍប្រទេសជាតិ លោកគ្រូ អ្នកគ្រូ គឺជាសេដ្ឋី នៃការផ្តល់ចំណេះដឹង ចំណេះវិជ្ជា និងជាឃ្លាំងចំណេះវិជ្ជាសម្រាប់សិស្សានុសិស្ស។ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ជាប្រទេសមានចំណូលមធ្យមកំរិតទាបនៅឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលធម្យមកម្រិតខ្ពស់នៅឆ្នាំ២០៥០។
ឯកឧត្តម អភិបាលរងខេត្ត ក៏បានធ្វើការអំពាវនាវលោកគ្រូ អ្នកគ្រូ និងក្រុមគ្រួសារ អញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីឱ្យសម្តេចតេជោ ធ្វើជានាយករដ្ឋមន្ត្រី និងគាំទ្រឯកឧត្តមបណ្ដិត ហ៊ុន ម៉ាណែត ជាបេក្ខភាព នាយករដ្ឋមន្ត្រីសម្រាប់នាពេលអនាគត និងបេ្តជ្ញាចិត្តទាំង អស់គ្នាដណ្តើមជ័យជំនះក្នុងការបោះឆ្នោតឆ្នាំ២០២៣សម្រាប់ខេត្តព្រះសីហនុ ឱ្យបាន ៣/៣ អាសនៈ។