Home / ព័ត៌មានទូទៅ / រដ្ឋបាលខេត្ត និងមន្ទីរជំនាញ ចុះផ្សព្វផ្សាយអំពីនីតិវិធីរបស់រដ្ឋបាលខេត្ត ទៅលើកិច្ចការពារ ទឹកស្អាត នៅជម្រាលតំបន់ក្បាលឆាយ ក្រុងព្រះសីហនុ

រដ្ឋបាលខេត្ត និងមន្ទីរជំនាញ ចុះផ្សព្វផ្សាយអំពីនីតិវិធីរបស់រដ្ឋបាលខេត្ត ទៅលើកិច្ចការពារ ទឹកស្អាត នៅជម្រាលតំបន់ក្បាលឆាយ ក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖  ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ  លោក ស្រ៊ុន ស្រ៊ន់ អភិបាលរង
នៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងមន្ត្រីជំនាញក្នុងខេត្ត  អញ្ជើញចុះទៅផ្សព្វផ្សាយអំពីនីតិវិធីរបស់រដ្ឋបាល
ខេត្ត ទៅលើកិច្ចការពារ  ទឹកស្អាតនៅជម្រាលតំបន់ក្បាលឆាយ ។ នៅក្នុងឳកាសនោះ  លោក អភិបាលរងខេត្ត បាន
លើកឡើងថា រដ្ឋបាលខេត្ត កន្លងមកបាន ធ្វើសេចក្តីជូនដំណឹងស្តីអំពីតំបន់ការពារ  ទឹកស្អាតជម្រាលក្បាលឆាយ
ហាមឃាត់ការកាប់ទន្ទ្រានព្រៃឈើដើម្បីយកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ចំនួន ៣ អណត្តិ មកហើយ មិនមែនទើបតែធ្វើ
ឡើងក្នុងពេលថ្មីៗនេះទេ ហើយនៅពេលបច្ចុប្បន្ននេះរាជរដ្ឋាភិបាលបានឯកភាពតាមរយៈអនុក្រឹត្យលេខ ១១៦
ចុះថ្ងៃទី ០៥ ខែមិថុនាឆ្នាំ២០១៦ ដោយរក្សាទុកផ្ទៃដីព្រៃចំនួន ៥៥២០ ហិកតា ដើម្បីការពារជម្រកសត្វ និងប្រភព
ទឹកស្អាត ដើម្បីប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុប្រើប្រាស់ទាំងអស់គ្នា ព្រោះទីនេះគឺជាធនធានធម្មជាតិយ៉ាងសំខាន់
សម្រាប់ទ្រទ្រង់ជីវិត ។ លោកបានបញ្ជាក់ទៀតថា ក្រៅពីផ្ទៃដីទាំងនោះ រដ្ឋបាលខេត្តនឹងប្រគល់ជូនប្រជាពលរដ្ឋដែល
បានកាន់កាប់ និងរស់នៅជាក់ស្តែងដោយស្របច្បាប់ ព្រមទាំងរៀបចំជាភូមិឋានដោយមានហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវ។

ចុងក្រោយលោកបានបន្ថែមទៀតថា “ជាគោលការណ៍របស់ឯកឧត្តម យន្ត មីន អភិបាលខេត្ត គឺទទួលយកប្រជាពលរដ្ឋ
ដែលរស់នៅតំ បន់ក្រៅព្រំចំនួន ២០៣ គ្រួសារ ឱ្យទទួលបានដីនៅក្នុងព្រំទោះពេលនេះពួកគាត់មានផ្ទះក្តី មិនមានផ្ទះ
នៅលើដីនោះក្តី កីរដ្ឋបាលខេត្ត ប្រគល់ដីកម្មសិទ្ធិមួយផ្នែកជូនពួកគាត់ដែរ។ រដ្ឋបាលខេត្តនឹងធ្វើការកាយព្រំឱ្យបាន
ច្បាស់លាស់ ដើម្បីងាយស្រួលដល់អាជ្ញាធរធ្វើការកំំណត់តំបន់អភិរក្ស និងតំបន់កាត់ឆ្វៀលជូនប្រជាពលរដ្ឋ ដូចនេះ
លោកអំពាវនាវ ឱ្យប្រជាពលរដ្ឋទាំងអស់រក្សាភាពស្ងប់ស្ងៀម កុំជឿតាមការញុះញ៉ង់របស់ជនអគតិ មួយចំនួនតូចដើម្បី
បម្រើផលប្រយោជន៍ផ្ទាល់ខ្លួន របស់ពួកគេធ្វើឱ្យបាត់បង់ផលប្រយោជន៍រួម” ។  TR

he1

he2

he3

he4

he5

he6

he7

he8

he9