នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាលជា មួយលោកគ្រូ អ្នកគ្រូវិទ្យាល័យ ហ៊ុន សែន មិត្តភាពក្រុងព្រះសីហនុ ដោយមានការចូលរួមពីអភិបាលរងខេត្ត អភិបាលក្រុង ឯកឧត្តមប្រធានសាលាដំបូងខេត្ត និងឯកឧត្តមព្រះរាជ្ញាអមសាលាដំបូងខេត្ត លោក លោកស្រីប្រធាន មន្ទីរ អង្គភាពក្នុងខេត្តព្រះសីហនុ។
លោកស្រី អ៊ច សោភា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ បានរាយការវិស័យអប់រំខេត្តព្រះសីហនុ នៅសាលាវិទ្យាល័យ ហ៊ុន សែនមិត្តភាពមានលោកគ្រូ អ្នគគ្រូ ១៣៧នាក់ ស្រី ៦៦នាក់ ដែលឯកឧត្តម គួច ចំរើន បានយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំទ្រដល់វិស័យអប់រំនៅខេត្តព្រះសីហនុ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅខេត្តព្រះសីហនុតាមតម្រូវការទទួលបានលទ្ធផលផ្លែផ្កានៅខេត្តព្រះសីហនុ។
ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានយកឱកាសពាំនាំប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខ និងសេចក្តីនឹករលឹករបស់ឯកឧត្តម ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក និងអរគុណលោកអភិបាលរងខេត្តបានជួយសម្របសម្រួលរែកពន់លើវិស័យអប់រំនៅខេត្តព្រះសីហនុ ក្នុងការជួយបណ្តុះបណ្តាលធនធានមនុស្ស និងការងារសង្គមបានច្រើននាពេលកន្លងមក លោកអ្នក អ្នកគ្រូ របស់យើងនូវទូទាំងខេត្តបានរួម គ្នាដោះស្រាយបញ្ហាប្រឈមជាច្រើនក្នុងវិស័យអប់រំទទួលបានលទ្ធផលជា បន្តបន្ទាប់ រាជរដ្ឋាភិបាលបានធ្វើការកែទម្រង់វិស័យអប់រំនៅកម្ពុជា ដោយផ្តោតសំខាន់លើការបណ្តុះបណ្តាលធនធនមនុស្ស ផ្លូវ ទឹក ភ្លើង ដោយ ឡែកកាអភិវឌ្ឍផ្នែករឹង មានការជួយជ្រោមជ្រែងពីគ្រប់មជ្ឍដ្ឋាន ជាក់ស្តែងក្នុងសាលាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អគារសិក្សាជូនសាលាវិទ្យាល័យ ហ៊ុន សែន មិត្តភាព និងសាលាជាច្រើនទៀតនៅក្នុងខេត្តព្រះសីហនុ ផ្នែកទន់ គឺជាការជួយបណ្តុះ បណ្តាលរបស់លោកគ្រូ អ្នកគ្រូ បានជម្រុញឱ្យវិស័យអប់រំរបស់យើងមានសមត្ថភាព ចំណេះដឹងថ្មីៗបន្ថែមទៀតសម្រាប់ការអភិវឌ្ឍជួយជម្រុញខេត្តព្រះសីហនុ ប្រែក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង គឺផ្តើមចេញពីការបណ្តុះបណ្តាលធនធានមនុស្សខេត្តព្រះសីហនុមានសក្តានុពល អភិវឌ្ឍ វិនិយោគ និងទេសចរណ៍ ក៏ប៉ុន្តែធនធានមនុស្សរបស់យើងមិនទាន់គ្រប់គ្រាប់តាមតម្រូវការទីផ្សារ។ រាជរដ្ឋាភិបាលបានរៀបចំគោលនយោបាយធ្វើកំណែទម្រង់លើវិស័យអប់រំនៅកម្ពុជា ក៏ប៉ុន្តែលោកគ្រូ អ្នកគ្រូមានតួនាទីសំខាន់ក្នុងការបណ្តុះបណ្តាលផលិតធនធានមនុស្ស យើងនៅមានសក្តានុពលជាច្រើនផ្សេងទៀតក្នុងការចូលរួមប្រកួតប្រជែង និងជាគោលដៅដែលយើងត្រូវប្រឹងប្រែងផលិតធនធានមនុស្សនៅថ្នាក់មូលដ្ឋានឱ្យសិស្សរបស់យើងរៀនចប់នៅថ្នាក់ទី១២។
ឯកឧត្តម អភិបាលបានបញ្ជាក់ថា រាជរដ្ឋាភិបាលជាអ្នករៀបចំគោលនយោបាយ ហើយអ្វីដែលជារឿងសំខាន់ត្រូវបណ្តុះបណ្តាលពីថ្នាក់មូលដ្ឋានចាប់ ផ្តើមពីមត្តេយសិក្សា បឋមសិកស្សា អនុនិងវិទ្យាល័យ ស្របតាមកំណើនសេដ្ឋកិច្ច ឆ្លើយតបតាមតម្រូវការនៃការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ពិសេសការអភិវឌ្ឍរីកចម្រើនរបស់ខេត្តព្រះសីហនុ ទន្ទឹមនោះយើងក៏ចង់ដឹងអំពីអត្រាដែលបានចុះឈ្នោះចូលរៀន អត្រាបោះបង់ការសិក្សានៅថ្នាក់ទី១២ ដូច្នេះយើងត្រូវរួមគ្នាគិត ពិចារណា ដើម្បីធ្វើការដោះស្រាយបានទាន់ពេលវេលាទី១.ត្រូវជំរុញឱ្យសិស្សរបស់យើងរៀនបញ្ចប់ថ្នាក់ទី១២ ២.ការលើកទឹកចិត្តការបង្រៀន និងការរៀន ដើម្បីចូលរួមប្រឡងប្រណាំងបរិស្ថានល្អ សុខភាពល្អ យើងត្រូវបណ្តុះគំនិតយុវជនរបស់យើងឱ្យមានមហិច្ឆតាធំធេងបន្ថែមទៀត ធ្វើឱ្យសង្គមយើងមានធនធានមនុស្សប្រកបដោយគុណភាព ប្រសិទ្ធភាព បណ្តុះផ្នត់គំនិតយុវជនរបស់យើងចាប់យកឱកាសអប់រំជាចំណុចសំខាន់នៅក្នុងសង្គម ដោយមានកិច្ចសហការជាមួយលោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងសហគមមូលដ្ឋាន ទើបយើងទទួលបានធនធានមនុស្សប្រកបដោយគុណធម៌ក្នុងសង្គម ដើម្បីលើកកម្ពស់វិស័យអប់រំរបស់យើងឱ្យមានការរីកចម្រើនក្នុងសង្គមជាតិ។
ក្នុងឱកាសនោឯកឧត្តម អភិបាលខេត្ត បាននាំយកថវិកាឧបត្ថម្ភជូនសាលាវិទ្យាល័យ ហ៊ុន សែន មិត្តភាព ចំនួន ៣លានរៀល ដើម្បីប្រើប្រាស់តាមតម្រូវការ។