Home / ព័ត៌មានទូទៅ / លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំ ពិនិត្យតាមដាន និងវាយតម្លៃ លើការអនុវត្តគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់និងធម្មជាតិខ្នាតតូចទំហំក្រោម១០ហិកតា

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំ ពិនិត្យតាមដាន និងវាយតម្លៃ លើការអនុវត្តគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់និងធម្មជាតិខ្នាតតូចទំហំក្រោម១០ហិកតា

ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំ ពិនិត្យតាមដាន និងវាយតម្លៃ លើការអនុវត្តគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់និងធម្មជាតិខ្នាតតូចទំហំក្រោម១០ហិកតា ក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅទីស្តីការក្រសួងបរិស្ថាន។

កិច្ចប្រជុំនេះបានរៀបចំក្នុងគោលបំណងពិភាក្សាអំពីបញ្ហាប្រឈម និងប្រមូលធាតុចូលនានាចូលពីក្រុមហ៊ុន និងម្ចាស់គម្រោងដែលទទួលបានគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាល តែមិនទាន់មានសកម្មភាពអភិវឌ្ឍ ឬការអភិវឌ្ឍមានភាពយឺតយ៉ាវ។
ក្នុងនោះផងដែរ លោកអភិបាលរងបានសំណូមពរឯកឧត្តមរដ្ឋមន្ត្រី ពិចារណាលើការធ្វើនិរាករណ៍គម្រោងវិនិយោគដែលទទួលបានគោលការណ៍អនុញ្ញាតឱ្យអភិវឌ្ឍទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិ តែមិនមានសកម្មភាព ដើម្បីយកទីតាំងដែលមានសក្តានុពលទាំងអស់ត្រឡប់មកវិញ ទុកជូនក្រុមហ៊ុន ឬវិនិយោគិនដែលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការអភិវឌ្ឍប្រកបដោយមេត្រីភាពបរិស្ថាន ក្នុងគោលដៅចូលរួមលើកកំពស់សេដ្ឋកិច្ចមូលដ្ឋាន និងធ្វើពិពិធកម្មវិនិយោគិននៅក្នងខេត្ត។