ខេត្តព្រះសីហនុ៖ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ លោក សេរី សម្បត្តិ នាយករងរដ្ឋបាលសាលាខេត្ត រួមដំណើរដោយ
មន្ត្រីរាជការ សាលាខេត្តមួយចំនួនទៀត តំណាង ថ្នាក់ដឹកនាំ និងមន្ត្រីរាជការសាលាខេត្តទាំងអស់ បាននាំយកថវិកា
១,០៥០,០០០ រៀល និង៧៥ដុល្លា យកទៅឧបត្តម្ភ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ដល់គ្រួសារលោក ប្រាក់ សុវណ្ណ
មន្រ្តីសាលាខេត្ត ដែលកូនស្រីរបស់លោក បានទទួលមរណៈភាព កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ ដោយ
ឧបហេតុ។
ក្នុងឱកាសនោះ ក្រុមគ្រួសារនៃសពបានថ្លែងអំណរគុណជូនចំពោះ ថ្នាក់ដឹក និងមន្ត្រីរាជការសាលាខេត្តទាំងអស់
ដែលបានបរិច្ចាគនូវទឹកប្រាក់ចូលរួមបុណ្យសពកូនស្រីរបស់លោកនាពេលនេះ ហើយសូមគោរពជូនពរជូនចំពោះ
ថ្នាក់ដឹក និងមន្ត្រីរាជការសាលាខេត្តទាំងអស់ ជួបប្រទះនូវសេចក្តីសុខ សេចក្តីចម្រើន អាយុយឺនយូរ រួមទាំងទទួល
បាននូវជ័យជំនះគ្រប់ភារកិច្ច ផងដែរ។