ខេត្តព្រះសីហនុ៖ ក្រុមប្រឹក្សា គណៈអភិបាលខេត្ត មន្ទីរ អង្គភាព ជុំវិញខេត្ត និងមន្ត្រីរាជការពុទ្ធបរិស័ទ ក្នុងខេត្ត
ព្រះសីហនុ ផ្ដើមធ្វើបុណ្យកឋិនទានសាមគ្គី ប្រគេនព្រះសង្ឃនៅវត្តវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ដើម្បីបំពេញ
សទ្ធា ប្រគេនព្រះសង្ឃ តាមពុទ្ធានុញាតិ ក្រោយព្រះសង្ឃនិមន្តចូលកាន់ព្រះវស្សាអស់ត្រីមាសកន្លងមក ឯកឧត្ដម
ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ និងឯកឧត្ដម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ
និងលោកជំទាវ ឯកឧត្តម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត និងគណៈអភិបារងនៃគណៈអភិបាលខេត្ត
ព្រះសីហនុ មន្ទីរ អង្គភាពស្ថាប័នជុំវិញខេត្ត និងមន្ត្រីរាជការ ព្រមទាំងពុទ្ធបរិស័ទ លោកគ្រូអ្នកគ្រូសិស្សានុសិស្យ កម្មករ
កម្មការីនី អាជីវកម្មក្នុងខេត្តព្រះសីហនុ បានផ្ដើមប្រារព្វធ្វើអង្កឋិនទានសាមគ្គីមួយ ដើម្បីដង្ហែរយកទៅវេរប្រគេនព្រះ
សង្ឃវត្តវាលមាស ស្ថិតនៅភូមិ វាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ពិធីបុណ្យកឋិនទានសាមគ្គីនេះ
ប្រារព្ធកិច្ចចំរើនព្រះបរិត្តនៅសាលាខេត្តព្រះសីហនុរៀបចំឡើងដោយរដ្ឋបាលខេត្តព្រះសីហនុ នៅល្ងាចថ្ងៃសុក្រ ៥រោជ
ខែអស្សុជ ឆ្នាំវក អដ្ឋស័កព.ស២៥៦០ ត្រូវនិងថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ ដោយបានប្រារព្វនមស្សការព្រះរតនត្រ័យ
សមាទានសិល និមន្តព្រះសង្ឃចំរើនព្រះបរិត្ត និងសម្ដែងធម៌ទេសនា នៅក្នុងបរិវេនសាលាខេត្តព្រះសីហនុ ស្ថិតនៅក្នុង
ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ លុះព្រឹកឡើង ថ្ងៃសៅរ៍ ៦រោជ ខែអស្សុជ ឆ្នាំវកអដ្ឋស័កព.ស២៥៦០ ត្រូវនឹងថ្ងៃ
ទី២២ ខែតុលា ឆ្នាំ២០១៦ អង្គឋិនទានសាមគ្គីនេះបានដង្ហែរឆ្ពោះទៅកាន់វត្តវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់
ខេត្តព្រះសីហនុ ដើម្បីវេរប្រគេនព្រះសង្ឃ។
ឯកឧត្ដម យន្ត មីន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍អោយដឹងថា បច្ច័យដែលទទួលបានពីអង្គឋិនទានសាមគ្គី សម្រាប់ប្រគេនព្រះសង្ឃទុកកសាងសមិទ្ធិផលនានាក្នុងវត្តវាលមាស ដែលព្រះសង្ឃគណៈកម្មការអាចារ្យវត្តកំពុង
សាងសង់សព្វថ្ងៃ ប្រយោជន៍ដើម្បីបំរើវិស័យព្រះពុទ្ធសាសនា ដែលវត្តវាលមាសបច្ចុប្បន្នកំពុងកសាងសមិទ្ធិផលជាច្រើន
ហើយបច្ច័យដែលទទួលបានពីអង្គកឋិនទានសម្រាប់ព្រះសង្ឃគណៈកម្មការអាចារ្យវត្តទុកកសាងវត្តនេះមានចំនួន
១២.៦៩៥ ដុល្លាអាមេរិក បូកនឹងបច្ច័យពុទ្ធបរិស័ទចំណុះជើងវត្ត ចំនួន២.៧៤០.៣០០រៀល ហើយបច្ច័យឯកឧត្តម
ប្រធានដើមបុណ្យដែលនៅសល់ចំនួន ៥១.១៤៥.០០០រៀល ឯកឧត្តម អភិបាលខេត្តបានចាត់ចែងប្រគេនព្រះសង្ឃ
តាមបណ្តាវត្តមួយចំនួនទៀត ក្នុងខេត្តព្រះសីហនុ។