Home / ព័ត៌មានទូទៅ / ពិធីផ្សព្វផ្សាយរបាយការណ៍លទ្ធផលអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ប្រចាំឆ្នាំ២០១៥

ពិធីផ្សព្វផ្សាយរបាយការណ៍លទ្ធផលអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ប្រចាំឆ្នាំ២០១៥

ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ អញ្ជើញចូលរួមពិធីផ្សព្វផ្សាយរបាយការណ៍លទ្ធផលអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ប្រចាំឆ្នាំ២០១៥ និង ការផ្តល់ប័ណ្ណសរសើរ លិខិតសរសើរជូនដល់រដ្ឋបាល ឃុំ សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ សង្កាត់ដែលប្រព្រឹត្តទៅនៅសាលាខេត្តព្រះសីហនុ ។

ឯកឧត្តមមានមតិសំណេះសំណាល និងផ្តាំផ្ញើដល់អាជ្ញាធរក្នុងខេត្តចូលរួមឲ្យកាន់តែសកម្មនៅក្នុងការអនុវត្តន៍គោលនយោបាយភូមិ ឃុំមានសុវត្ថិភាពទាំង៩ ចំណុចមានដូចជា ៖
១. គ្មានសកម្មភាពលួច ឆក់ ប្លន់គ្រប់ប្រភេទ ។
២. គ្មានការផលិត ការចែកចាយ និង ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ។
៣. គ្មានអំពើអនាចារ ការជួញដូរស្ត្រី និង កុមារ និង អំពើហិង្សាក្នុងគ្រួសារ ។
៤. គ្មានក្មេងទំនើង និង ជនទំនើង ។
៥. គ្មានការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ គ្មានការប្រើប្រាស់អាវុធខុសច្បាប់ និង បទល្មើសគ្រប់ប្រភេទ ។
៦. គ្មានគ្រោះថ្នាក់ចរាចរណ៍ ។
៧. គ្មានគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌមិនទាន់ផ្ទុះ ។
៨. មានវិធានការណ៍ទប់ស្កាត់ និង គ្រប់គ្រងគ្រោះមហន្តរាយប្រកបដោយ ប្រសិទ្ធិភាព ។
៩. គ្មានការត្រួតពិនិត្យខុសច្បាប់ (កុងត្រូលជជុះ) ។
នៅពេលដែលអាជ្ញាធរអាចអនុវត្តតាមគោលការណ៍ ភូមិ ឃុំមានសុវត្ថិភាពទាំង៩ចំណុច នេះបានល្អនោះ ភូមិ ឃុំយើងក៏មានការអភិវឌ្ឍន៍ និង មានសុខសុវត្ថិភាពផងដែរ ។ 
ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ សម្តែងការកោតសរសើរ អបអរសាទរ និង សម្តែងនូវការ អរគុណដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលបានខិតខំបំពេញភារកិច្ច និង ទទួលបាននូវការគាំទ្រពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន និង ទទួលបានរង្វាន់ប្រចាំឆ្នាំ ៕ TR

រូបភាព

01

03

05

06

07

10

11

12