ខេត្តព្រះសីហនុ៖ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ លោក ឈិត រតនៈ នាយករងរដ្ឋបាលសាលាខេត្ត រួមដំណើរដោយ
មន្ត្រីរាជការសាលាខេត្តមួយចំនួនទៀត តំណាង ថ្នាក់ដឹកនាំ និង មន្ត្រីរាជការសាលាខេត្តទាំងអស់ បាននាំយកថវិកា
១,៣៥៥,០០០ រៀល និង ៥០ដុល្លា យកទៅឧបត្តម្ភ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ដល់គ្រួសារលោក គឹម សម្បត្តិ
មន្រ្តីកិច្ចសន្យាសាលាខេត្ត ដែលឪពុកលោក ត្រូវបានទទួលមរណៈភាព កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ដោយ
រោគាពាធ។
ក្នុងឱកាសនោះ ក្រុមគ្រួសារនៃសពបានថ្លែងអំណរគុណជូនចំពោះថ្នាក់ដឹក និងមន្ត្រីរាជការសាលាខេត្តទាំងអស់ដែល
បានបរិច្ចាគនូវទឹកប្រាក់ចូលរួម បុណ្បសពឪពុក របស់លោកនាពេលនេះ ហើយសូមគោរពជូនពរជូន ចំពោះថ្នាក់ដឹក និងមន្ត្រីរាជការសាលាខេត្តទាំងអស់ ជួបប្រទះនូវសេចក្តីសុខ សេចក្តីចម្រើន អាយុយឺនយូរ រួមទាំងទទួលបាននូវជ័យ
ជំនះគ្រប់ភារកិច្ច ផងដែរ។ អត្ថបទដោយ៖ ភារម្យ