ខេត្តព្រះសីហនុ៖ ថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០១៦ ក្រុមការងារខេត្ត ដឹកនាំដោយ លោក សុខ ផន និង លោក
គង់ វិតាណៈ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត បានចុះសួរសុខទុក្ខ
លោក នួន ប៊ុនថុល នាយកទីចាត់ការអន្តរវិស័យ សាលាខេត្តព្រះសីហនុ និងជាប្រធានក្រុមការងារចុះកាត់ឆ្វៀលដី
នៅសង្កាត់កោះរ៉ុង ដែលវះកាត់របួសជង្គង់ ដល់គេហដ្ឋានផ្ទាល់។ ក្នុងឱកាសនៃ ការចុះសួរសុខទុក្ខនេះ ក្រុមការងារ
បាននាំយក ផ្លែឈើ និងថវិកាមួយចំនួនឧបត្តម្ភផងដែរ។