Home / ព័ត៌មានទូទៅ / សិក្ខាសាលា ស្តីពីសមាហរណកម្ម កម្មវិធីវិនិយោគ បីឆ្នាំរំកិល(២០១៧-២០១៩) របស់ ខេត្តព្រះសីហនុ

សិក្ខាសាលា ស្តីពីសមាហរណកម្ម កម្មវិធីវិនិយោគ បីឆ្នាំរំកិល(២០១៧-២០១៩) របស់ ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី១៩ ខែតុលាឆ្នាំ២០១៦ ក្រុមការងារៀបចំផែនការខេត្ត បានបើកសិក្ខាសាលា ស្តីពី
សមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល(២០១៧-២០១៩) របស់ខេត្ត និងផ្សព្វផ្សាយសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុងស្រុក និងកម្មវិធីនិយោគឃុំ-សង្កាត់ ថ្នាក់ក្រុង-ស្រុក របស់ខេត្តព្រះសីហនុ ក្រោមអធិបតី
ភាពឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងបានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សា
ខេត្ត អភិបាលរងខេត្ត ទីចាត់ការផែនការ និងវិនិយោគខេត្ត តំណាងមន្ទីរ-អង្គភាព ក្រុង-ស្រុកជុំវិញខេត្ត និងអង្គការ
សង្គមស៊ីវិល ចូលរួមចំនួន ៦១នាក់។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត  មានមតិស្វាគមន៍ និងបើកអង្គសិក្ខាសាលា  ដោយឯកឧត្តម បានសំណូមពរ
ដល់សមាជិកនៃអង្គសិក្ខាសាលាទាំងអស់ លើកឡើងនូវការគាំទ្រចំពោះគម្រោងផែនការរបស់មន្ទីរវិស័យរៀងៗខ្លួន
និងចំណុចប្រឈម ដើម្បីរួមគ្នាពិភាក្សា និងដោះស្រាយនៅក្នុងសិក្ខាសាលានេះប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ដើម្បីធ្វើឲ្យការអភិវឌ្ឍន៍ខេត្តព្រះសីហនុ មានការរីកចម្រើនលើគ្រប់វិស័យ។

ជាមួយគ្នានោះដែរ លោក នាយកទីចាត់ផែនការ និងវិនិយោគខេត្ត  បានឲ្យដឹងថា សិក្ខាសាលាសមាហរណកម្ម
កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០១៧-២០១៩) របស់ខេត្ត មានគោលបំណងដូចតទៅ៖

  • ដើម្បីសម្របសម្រួល និងបន្ស៊ីគ្នារវាងគម្រោងនៃកម្មវិធីវិនិយោគខេត្ត ជាមួយនិងកម្មវិធីវិនិយោគក្រុងស្រុក
  • ដើម្បីពង្រឹងកិច្ចសហការរវាងរដ្ឋបាលខេត្ត ជាមួយរដ្ឋបាលក្រុងស្រុក និងភាគីពាក់ព័ន្ធ
  • ដើម្បីគៀរគរធនធានសម្រាប់គាំទ្រគម្រោងវិនិយោគនានា ដែលស្នើឡើងដោយរដ្ឋបាលខេត្ត ក្រុង ស្រុក និង
    ភាគីពាក់ព័ន្ធផ្សេង…។

តំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ បានលើកឡើងពីការគាំទ្រគម្រោងរបស់ខ្លួន និងកែសម្រួលពាក្យបច្ចេកទេសមួយចំនួន
ដែលជាលទ្ធផល ក្រុមការងារបានបង្ហាញថា គម្រោងដែលត្រូវគាំទ្រមានចំនួន ១៨២គម្រោង និងបន្ថែម ៣គម្រោង
ទៀត សរុប១៨៥គម្រោង ក្នុងចំណោមគម្រោងស្នើសរុប ២៧៦គម្រោង៕ SSR

0

1

3

4

5

6

7

8