រដ្ឋបាលខេត្តព្រះសីហនុ សូមគោរពអញ្ជើញពុកម៉ែ បងប្អូន និងសាធារណជនទាំងអស់ អញ្ជើញមកទស្សនាការប្រកួតកីឡាបាល់ទះលើឆ្នេរខ្សាច់ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ ស៉ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣នេះតទៅ នៅទីតាំងឆ្នេរពយជំទាវម៉ៅ ខេត្តព្រះសីហនុ។
ជាមួយគ្នានេះ ពុកម៉ែ បងប្អូន និងសាធារណជនទាំងអស់ក៏អាចទស្សនាការផ្សាយផ្ទាល់តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលខេត្តព្រះសីហនុបានផងដែរ។