នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការរៀបចំដែនដីនគរូបនីយកម្មថ្នាក់ជាតិ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជេីញបេីកសិក្ខាសាលាស្តីពីការផ្សព្វផ្សាយគោលនយោបាយគ្រប់គ្រង និងប្រេីប្រាស់ដីធ្លី ដេីម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។