ព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយជាមួយយុវជនស្ម័គ្រចិត្ត ស.ស.យ.ក ក្នុងការចូលរួមសម្របសម្រួលបំរើឱ្យការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នៅឆ្នេរពយតាម៉ូង ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។
ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការកោតសរសើរវាយតម្លៃខ្ពស់ ចំពោះយុវជនស្ម័គ្រចិត្តរបស់យើង បានចូលរួមក្នុងការសម្របសម្រួលជាមួយគណៈកម្មការរៀបចំការប្រកួតកីឡាស៊ីហ្គេមអាស៊ីអាគ្នេយ៍នៅខេត្តព្រះសីហនុ ដើម្បីឱ្យគេទទួលស្គាល់យុវជនកម្ពុជា មានសមត្ថភាពចេះដោះស្រាយបញ្ហា ចេះសម្របសម្រួល ព្រោះបញ្ហាប្រឈមពិតជាមាន បើសិនយើងប្រឹងប្រែងនាំគ្នាដោះស្រាយឆ្លងកាត់បញ្ហាលំបាកទាំងអស់នោះបាន គឺជាសមត្ថភាពដ៏ល្អរបស់ក្មួយៗទាំងអស់គ្នា ព្រោះអ្នកដែលមានសមត្ថភាព គឺជាអ្នកដែលអាចឆ្លងកាត់បញ្ហាប្រឈមប្រកបដោយជោគជ័យ។ មកដល់ពេលនេះ ម៉ោងនេះ មានយុវជនយើងពីរក្រុមបានធ្វើការបណ្តុះបណ្តាល គឺក្រុមយុវជនកីឡាទូកក្តោង និងក្រុមយុវជនបដិសណ្ឋាកិច្ច ចំណែកពីរក្រុមទៀតមិនទាន់បានធ្វើការបណ្តុះបណ្តាល មានដូចជាក្រុមយុវជនកីឡាម៉ូតូទឹក និងក្រុមបាល់ទះលើឆ្នេរខ្សាច់។ នេះជាកាលើកទឹកចិត្តក្មួយយុវជនរបស់យើង ដូច្នេះក្មួយៗដែលមិនទាន់បានធ្វើការបណ្តុះបណ្តាល សុំឱ្យត្រៀមខ្លួនដើម្បីសហការជាមួយសហព័ន្ធនីមួយៗព្រោះយើងមិនមានពេលច្រើនទេ ហើយការបណ្តុះបណ្តាលរបស់យើងមានតែមួយពេលតែប៉ុណ្ណោះ ឆ្លងកាត់ការបណ្តុះបណ្តាលមួយពេលនេះ ដើម្បីបំរើការងារក្នុងការប្រកួតកីឡាស៊ីហ្គេម ដើម្បីបុព្វហេតុក្នុងព្រឹត្តការណ៍ស៊ីហ្គេមរបស់យើងទទួលបានជោគជ័យនិងឱ្យលទ្ធផលការងាររបស់យើង ឆ្លើយតបទៅនឹងតម្រូវការសង្គមជាតិ និងជាមុខមាត់គេឈ្មោះប្រទេសកម្ពុជារបស់យើងផងដែរ។ ក្នុងក្របខណ្ឌនៃការដឹកនាំរបស់សហព័ន្ធកីឡា ដែលមានយុវជនស្ម័គ្រចិត្តរបស់យើងបានចូលរួមការងារសង្គម ព្រោះ ៦៤ឆ្នាំកន្លងមកហើយ អត់មានយុវជនរបស់យើងបានចូលរួមសកម្មភាពបែបនេះទេ និងអាចជាប់ក្នុងកំណត់ត្រាប្រវត្តិសាស្ត្រដែលក្មួយៗបានចូលរួមការងារស្ម័គ្រចិត្ត ជាការងារបទពិសោធន៍មួយ ដើម្បីជាបំណិនជីវិតរបស់ក្មួយៗ និងការបញ្ជាក់ពីសមត្ថភាពរបស់ក្មួយៗចូលរួមកិច្ចការសង្គម។
ឯកឧត្តម អភិបាលខេត្ត សង្ឃឹមថា វិញ្ញាសាទាំង៣ប្រភេទ ដែលធ្វើការប្រកួតនៅលើទឹកដី នៃខេត្តព្រះសីហនុ នឹងទទួលបានជោគជ័យដ៏ត្រចេះត្រចង់សម្រាប់ខេត្ត និងជាតិរបស់យើងនៅពេលខាងមុខជាក់ជាមិនខាន។
ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត ក៏បាននាំយកថវិកាសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតឧបត្ថម្ភជូនយុវជនស្ម័គ្រចិត្តរបស់យើងខាងទូកក្តោង ៣៥នាក់ បដិសណ្ឋាកិច្ច ៤៥នាក់ ម៉ូតូទឹក ២០នាក់ ម្នាក់ៗ ១០ម៉ឺនរៀល និងជូនសិស្សានុសិស្សចូលរួម ២០នាក់ ម្នាក់ ៥ម៉ឺនរៀល។