រសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្រ្តីក្រោមឱវាទចូលរួមគោរពវិញ្ញាណក្ខន្ធសព ឧត្តមនាវីទោ សរ សារឿត អាយុ ៦៥ឆ្នាំ ជានាយសេនាធិការរងមូលដ្ឋានសមុទ្រ ដែលបានទទួលមរណភាពដោយរោគាពាធ នៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំ ដល់គ្រួសារនៃសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព ឧត្តមនាវីទោ សរ សារឿត បានទៅសោយសុខក្នុងសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយគ្នានេះឯកឧត្តមអភិបាលខេត្ត ក៏នាំយកបច្ច័យចំនួន ៥.០០០.០០០ រៀល ដើម្បីចូលរួមរំលែកមរណទុក្ខជាមួយគ្រួសារសពផងដែរ។