ខេត្តព្រះសីហនុ៖ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អភិបាលខេត្តព្រះសីហនុ អញ្ជើញពិនិត្យ និង ឧបត្ថម្ភការសាងសង់ស្ពានបេតុងមួយកន្លែង ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី
១៥ ខែតុលា ឆ្នាំ២០១៦ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម យន្ត មីន អភិបាល នៃគណៈ
អភិបាលខេត្តព្រះសីហនុ និង លោកជំទាវ គួច ចន្ថា សមាជិកក្រុមប្រឹក្សាខេត្ត បានដឹកនាំមន្ត្រីជំនាញសាលាខេត្ត
បានចុះពិនិត្យមើលសកម្មភាពប្រជាពលរដ្ឋសហការគ្នាសាងសង់ស្ពានបេតុងមួយកន្លែង និងពាំនាំយកថវិកាចំនួន
១២ លានរៀល ទៅឧបត្ថម្ភជូនអាជ្ញាធរភូមិ និងប្រជាពលរដ្ឋនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះ
សីហនុ ដើម្បីប្រើប្រាស់លើការសាងសង់ស្ពានបេតុងមួយកន្លែងសម្រាប់សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ
ក្នុងមូលដ្ឋាននោះ ។
ឯកឧត្តម យន្ត មីន បានមានប្រសាសន៍ថាស្ពានបេតុង១កន្លែងដែលត្រូវសាងសង់នេះ គឺជាផ្នែកមួយនែកិច្ចសហការ
រវាងអាជ្ញាធរ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក្នុងនោះអាជ្ញាធរចេញថវិកាមួយផ្នែក ហើយប្រជា ពលរដ្ឋចេញថវិកា
បដិភាគមួយផ្នែកសម្រាប់ប្រយោជន៍សាធារណៈ ។ តាមរយៈមន្ត្រីមូលដ្ឋានភូមិ ឃុំ ឱ្យដឹងថាស្ពានបេតុងនេះមាន
បណ្តោយ ១៥ ម៉ែត្រ និងទទឹង ៤ម៉ែត្រ សម្រាប់ឆ្លងព្រែកទឹកសាប ដែលហូរចាក់ពីតំបន់ទឹកស្អាតក្បាលឆាយមកដល់
ទីនេះ ។ស្ថិតនៅចំពោះមុខស្ថានភាពចាំបាច់នេះ ឯកឧត្តម យន្ត មីន បានបញ្ជាក់ថា សព្វថ្ងៃគណៈកម្មការចំរុះរបស់
ខេត្តបាន និងកំពុងស្រង់ស្ថិតិរបស់ប្រជាពលរដ្ឋដែលកំពុងរស់នៅ កាន់កាប់និងអាស្រ័យផល ជាក់ស្តែងនៅលើដីក្នុង
តំបន់ក្បាលឆាយនេះ ដើម្បីរៀបចំគោលការណ៍ដោះស្រាយជូនប្រជាពលរដ្ឋ ទៅតាមអនុសាសន៍របស់សម្តេចអគ្គ
មហាសេនាបតី តេជោ ហ៊ុន សែន ក្នុងការរក្សាតំបន់ក្បាលឆាយឱ្យមានស្ថេរភាព និង ទុកជាប្រយោជន៍ សាធារណៈ សម្រាប់កូនចៅជំនាន់ក្រោយៗប្រើប្រាស់បន្តទៀត ។
នៅក្នុងឱកាសនោះ ប្រជាពលរដ្ឋមានសេចក្តីសប្បាយរីករាយក្រៃលែងដោយមានយកចិត្តទុកដាក់ និងជួយគាំទ្រពី
អាជ្ញាធរដែនដី ។បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេច ហ៊ុន សែន ដែលតែងតែយល់ពីសុខទុក្ខប្រជាពលរដ្ឋ និងជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់ស្ថានការណ៍ និងទាន់
ពេលវេលា ៕ TR