នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានចុះពិនិត្យមើលទីតាំងស្ថានីយ៍អាងចម្រោះប្រព្រឹត្តិកម្មទឹកកខ្វក់ទី ៣ ដែលមានទីតាំងស្ថិតនៅក្នុងភូមិ ៥សង្កាត់លេខ៤ ក្រុងព្រះសីហនុ (ចុងឆ្នេរអូរឈើទាល)និងទីតាំងបរិវេណកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដោយទីតាំងទាំងពីរកន្លែងខាងលើក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ដែលសម្ដេចនិងអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការស្ថាបនាស្ថានីយ៍អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ កំពុងដំណើរការស្ថាបនាជិតរួចរាល់និងដាក់ឱ្យដំណើរការនាពេលខាងមុខដែលជាអាងចម្រោះធំជាងគេ។សូមបញ្ជាក់ផងដែរថាស្ថានីយ៍អាងចម្រោះទឹកកខ្វក់មានបីទីតាំងអាងប្រព្រឹត្តកម្មទី១ មានសមត្ថភាពច្រោះទឹកកខ្វក់ ៥,២០០ម៉ែត្រ គីបក្នុងមួយថ្ងៃ អាងប្រព្រឹត្តកម្មទី២ មានសមត្ថភាពច្រោះទឹកកខ្វក់ ៧,២០០ម៉ែត្រគូបក្នុងមួយថ្ងៃដែលបានដំណើរការរាល់ថ្ងៃ និងអាងប្រព្រឹត្តកម្មទី៣ កំពុងដំណើរការសាងសង់ មានសមត្ថភាពច្រោះទឹកកខ្វក់បាន២០,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។
ដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលក្នុងការស្ថាបនាស្ថានីយអាងចម្រុះទឹកកខ្វក់ទាំងបីទីតាំងដើម្បីបញ្ចៀសបាននូវទឹកកខ្វក់ហូរចូលទៅក្នុងសមុទ្រដោយផ្ទាល់ដែលបង្កឱ្យប៉ះពាល់បរិស្ថាន ប៉ះពាល់ដល់ឆ្នេរ ទឹកសមុទ្រនិងធនធានធម្មជាតិបាទសមុទ្រជាដើម។ ការស្ថាបនាស្ថានីអាងចម្រោះទឹកកខ្វក់ខាងលើនេះគឺបញ្ជៀសអំពីផលប៉ះពាល់បរិស្ថានរក្សាឱ្យបាននូវឆ្នេរល្អស្អាតទឹកសមុទ្រខៀវស្រងាត់រក្សាបានធនធានធម្មជាតិបាទសមុទ្រទាក់ទាញភ្ញៀវទេសចរណ៍ជាតិអន្តរជាតិអ្នកវិនិយោគមកទស្សនាកំសាន្តប្រកបដោយផាសុខភាព៕