Home / ព័ត៌មានទូទៅ / បទសំភាសន៍ និងជួប សំណេះសំណាល ជាមួយគណៈប្រតិភូ អ្នកសារព័ត៌មាន មកពីខេត្តជាងស៊ូ ប្រទេសចិន

បទសំភាសន៍ និងជួប សំណេះសំណាល ជាមួយគណៈប្រតិភូ អ្នកសារព័ត៌មាន មកពីខេត្តជាងស៊ូ ប្រទេសចិន

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦  ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានផ្ដល់បទសំភាសន៍ និងជួបសំណេះសំណាល ជាមួយគណៈប្រតិភូ អ្នកសារព័ត៌មាន មកពីខេត្តជាងស៊ូប្រទេសចិន ។

នៅក្នុងពិធីនេះឯកឧត្តម អភិបាលនៃ គណៈអភិបាល ខេត្តព្រះសីហនុ មានប្រសាសន៍បញ្ជាក់ថា យុទ្ធសាស្ត្រអភិវឌ្ឍន៍ ឧស្សាហកម្ម ឆ្នាំ ២០១៥-២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជា គឺជាយុទ្ធសាស្ត្ររបស់រដ្ឋបាលខេត្តព្រះសីហនុ ។ រដ្ឋបាលខេត្តព្រះសីហនុ ក៏កំពុងជម្រុញ ការអភិវឌ្ឍន៍ដូចជាការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តមាន ទឹកស្អាត ចរន្តអគ្គិសនី ផ្លូវក្រវាត់ក្រុង ការពង្រីកកំពង់ផែសមុទ្រ ព្រលានយន្តហោះអន្តរជាតិ និងដាក់ឲ្យដំណើរការ ផ្លូវដែកដែលជាយុទ្ធសាស្ត្រ នៃការអភិវឌ្ឍន៍ ឧស្សាហកម្ម សម្រាប់ខេត្តព្រះសីហនុ ផ្អែកតាមការប្តេជ្ញាចិត្ត និងកិច្ចសហប្រតិបត្តិការ អន្តរជាតិរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ កម្ពុជា-ចិន បានបង្កើតតំបន់ សេដ្ឋកិច្ច ពិសេសក្រុងព្រះសីហនុ របស់ក្រុមហ៊ុនហុងតូ មកពីទីក្រុងហ្វូស៊ី ខេត្តជាងស៊ូ និង បានដាក់អោយដំណើរការកាលពីឆ្នាំ២០០៨ ។ 

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បានចាត់ទុកខេត្តព្រះសីហនុ ជាក្បាលនាគ និងសរសៃឈាម នៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ពិតជាមានសារប្រយោជន៍ និងផ្ដល់ផល ប្រយោជន៍ដល់ការអភិវឌ្ឍន៍ ផ្នែកឧស្សាហកម្មធន់មធ្យម ធន់ធំសម្រាប់ខេត្តព្រះសីហនុ ការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ បានទាក់ទាញចាប់អារម្មណ៍ ជាបណ្ដើរៗ ពីបណ្ដាអ្នកវិនិយោគបរទេស ដែលមានបំណងមក បណ្ដាក់ទុនវិនិយោគ នៅខេត្តព្រះសីហនុ ។

ទីក្រុងព្រះសីហនុ និង ទីក្រុងហ្វូស៊ីបានចងសម្ព័ន្ធមេត្រីកាលពីថ្ងៃទី ២៩ ខែ កក្ដដា ឆ្នាំ ២០០៩ មានគោលបំណង ដើម្បីពង្រឹង ការផ្លាស់ប្ដូរ ទំនាក់ទំនងមិត្តភាព រវាងប្រជាជននៃទីក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងទីក្រុងវូស៊ី ខេត្តជាងស៊ូ ពង្រឹងការខិតខំ ប្រឹងប្រែងរួមសហការគ្នា ជម្រុញការសាងសង់ និងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ច ពិសេសក្រុងព្រះសីហនុ នៅពេល អនាគតខេត្តព្រះសីហនុ និង ក្រុងវូស៊ី និងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការទំនាក់ទំនងមិត្តភាពឲ្យកាន់តែប្រសើរ និងរឹងមាំ ក្នុងនោះរួមមានវិស័យអប់រំសិក្សា សុខាភិបាល ពាណិជ្ជកម្ម និង ជម្រុញអភិវឌ្ឍន៍ ឧស្សាហកម្ម និងវិនិយោគ សម្រាប់ខេត្តព្រះសីហនុនៅពេលអនាគត ។ ខេត្តព្រះសីហនុមានសាកលវិទ្យាល័យចំនួន៤ កំពុងដំណើការ និងមានមណ្ឌល បណ្ដុះបណ្ដាលវិជ្ជាជីវៈចំនួន២កន្លែង កំពុង បណ្តុះបណ្តាលយុវជនកម្ពុជា ឲ្យមានជំនាញពិតប្រាកដប្រកប ដោយវិជ្ជាជីវៈ ៕ TR

រូបភាព

01

02

03

04

05