Home / ព័ត៌មានទូទៅ / ថ្នាក់ដឹកនាំខេត្ត ឆ្លៀតចុះពិនិត្យគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងរវាងម៉ូតូ និងម៉ូតូ នៅតាម ដងផ្លូវក្រុងព្រះសីហនុ

ថ្នាក់ដឹកនាំខេត្ត ឆ្លៀតចុះពិនិត្យគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងរវាងម៉ូតូ និងម៉ូតូ នៅតាម ដងផ្លូវក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ រសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦នេះ ក្រោយពីបញ្ចប់ការសួរសុខទុក្ខគូស្វាមីភរិយា ដែលទទួល
បានកូនភ្លោះ ៣នៅមន្ទីរពេទ្យបង្អែកខេត្តរួចមក ឯកឧត្តម ជាម ហីុម ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំង ឯកឧត្តម
យន្ត មីន
អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ គួច ចន្ថា សមាជិកក្រុមប្រឹក្សាខេត្ត បានបន្ត
ដំណើរចុះទៅត្រួួតពិនិត្យមើលការសាងសង់ស្ពាននៅ សង្កាត់លេខ ១ បន្តទៀត ជាចៃដន្យនៅតាមផ្លូវលោកបានឃើញ
គ្រោះថ្នាក់ ចរាចរណ៍នៅក្បែរទីស្នាក់ការសាខាគណបក្សហ្វ៊ុនសុីនប៉ិុច សង្កាត់លេខ១ ដែលកើតឡើង រវាងម៉ូតូ និងម៉ូតូ
បណ្តាលឱ្យរបួសធ្ងន់ និងស្រាលចំនួន ០៥នាក់ ក្នុងនោះមានស្ត្រី៤ នាក់ និងក្មេងប្រុសជំទង់ម្នាក់។

ឯកឧត្តម បានឈប់ចុះសួរនាំអំពីព័ត៌មានខ្លះៗ និងបានយកកន្សែងរុំរបួសឱ្យក្មេងស្រីដែលរបួសធ្ងន់ជាងគេ និងបញ្ជូន
អ្នក របួសទាំងអស់ទៅកាន់មន្ទីរពេទ្យ ដើម្បព្យាបាលរបួសផងដែរទើបលោកបន្តដំណើរទៅពិនិត្យស្ពានបន្តទៀត ៕TR

សូមបងប្អូនប្រជាពលរដ្ឋបើកបរដោយប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា!

trafic1

trafic2

trafic3

trafic4

trafic6