ឱកាសល្អណាស់សម្រាប់បងប្អូន យុវជន សិស្ស និស្សិត និងអ្នកស្វែងរកការងារនៅខេត្តព្រះសីហនុ។ ឱកាសការងាររហូតដល់ ១ ពាន់កន្លែងនឹងត្រូវយកទៅតាំងបង្ហាញដោយក្រុមហ៊ុន សហគ្រាស ធំៗ ចំនួន ១៣។ កុំភ្លេចចូលឲ្យបានច្រើនដោយសេរី និងត្រៀម CV ឲ្យបានច្រើនដើម្បីដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយតំណាងក្រុមហ៊ុនដែលចូលរួមក្នុងកម្មវិធី ”វេទិកាការងារ និងការត្រៀមខ្លួនចូលទីផ្សារការងារ” ដែលនឹងធ្វើឡើងនៅបរិវេណសាកលវិទ្យាល័យបៀលប្រាយ ទឹកដីខេត្តព្រះសីហនុ នាថ្ងៃពុធ ទី២៦ ខែមេសា ខាងមុខនេះ។ ក្រៅពីទទួលបានឱកាសការងារល្អៗជាច្រើន បងប្អូនក៏អាចចូលរួមក្នុងសិក្ខាសាលាស្តីពីការត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារ ដែលនឹងមានការចែករំលែកបទពិសោធន៍ល្អៗពីសំណាក់វាគ្មិនល្បីៗជាច្រើន។
កម្មវិធីនេះ ត្រូវបានរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សាលាខេត្តព្រះសីហនុ សកលវិទ្យាល័យ បៀលប្រាយ និងសមាគមមិត្តយើង និង ទទួលបានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ ក្រោមគម្រោង ILO-China Partnership Project៕