Home / ព័ត៌មានទូទៅ / ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ ជ្រើសរើសថ្មីចំនួន ២៣នាក់

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ ជ្រើសរើសថ្មីចំនួន ២៣នាក់

ព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ ជ្រើសរើសថ្មីចំនួន ២៣នាក់ ចូលហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជំរាយ) ពិធីនេះបានប្រារព្ធធ្វើនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុបានរាយការណ៍ពីសកម្មភាពជ្រើសរើសថ្មី ដើម្បីបញ្ជូនទៅហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជំរាយ) សម្រាប់បេក្ខជនគ្រប់លក្ខណៈសម្បត្តិ (ជាប់ជាស្ថាពរ) ២៣នាក់ ត្រូវបានក្រសួងការពារជាតិចេញប្រកាសបញ្ចូលក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ បំពេញឱ្យក្របខណ្ឌកងរាជអាវុធហត្ថ ក្លាយជាយោធិន នៃកងអាវុធហត្ថជាផ្លូវការ និងបានប្រមូលផ្តុំរៀបចំសំណេះសំណាលជូនដំណើរទៅហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជំរាយ) នាពេលនេះ។ ដោយទទួលបានគោលការណ៍ពីឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស ផ្អែកតាមផែនការលេខ០០១/២០២៣ ផ.ក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ របស់អនុគណៈកម្មការជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ ទើបជ្រើសរើសថ្មី ដើម្បីបញ្ជូនទៅហ្វឹក ហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជំរាយ)។
លោកនាយឯក ឃុតអេង ឆៃអៀង អត្តលេខ ២៦៥៣៩តំណាងឱ្យយោធិន នៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី បានធ្វើការបេ្តជ្ញាចិត្ត៖
១.ស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ ២.ខិតខំរៀនសូត្រ រក្សាការសាមគ្គីភាព គោរពវិន័យ បទបញ្ជាផ្ទៃក្នុងរបស់សាលាឱ្យបានម៉ឺងម៉ាត់
៣.គោរពអនុវត្តម៉ឺងម៉ាត់ ច្បាប់លក្ខន្តិក:ទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ និងបទវិន័យទូទៅសម្រាប់កងយោធពោខេមរភូមិន្ទ
៤.គោរពអនុវត្តម៉ឺងម៉ាត់នូវរាល់បទបញ្ជា និងការចាត់តាំងរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការកងរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស
៥.ខិតខំប្រតិបត្តិតួនាទី ភារកិច្ច និងបេសកកម្មកងរាជអាវុធហត្ថ ដែលថ្នាក់ដឹកនាំបានប្រគល់ឪ្យនៅពេលបញ្ចបវគ្គ ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាល និងជូនដំណើរយោធិននៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ចូលហ្វឹកហ្វឺននៅមជ្ឈមណ្ឌល ហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជំរាយ) នាឱកាសនេះ ព្រមទាំងបានលើកពីប្រវត្តិរបស់ឯកឧត្តម ព្រមទាំងបានធ្វើការចែករំលែកនូវបទពិសោធន៍ នៃជីវិតរបស់ឯកឧត្តម បានឆ្លងកាត់ចូលបំរើកងទ័ព រហូតឈានចូលបំរើការងារក្នុងក្របខណ្ឌក្រសួងមហាផ្ទៃរហូតមកដល់សពថ្ងៃនេះ និងសំណូមពរឱ្យយោធិន នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដែលជ្រើសរើសថ្មីនាពេលនេះ ចូលរួមវគ្គហ្វឹកហាត់ ត្រូវខិតខំចាត់ទុកការហ្វឹកហ្វឺនជាជំនាញចំណេះដឹងថ្មីមួយទៀត សម្រាប់ប្រើប្រាស់ដោយការទទួលខុសត្រូវ ទើបកងទ័ពរបស់យើងមានភាពរឹងមាំ និងឱ្យរាងកាយ សុខភាពរបស់យើងរឹងមាំ ហើយពេលវេលាហ្វឹកហាត់ជាការវាយតម្លៃ នៃការប្រកួតប្រជែងជ្រើសរើសការតែងតាំង អ្នកដែលរៀនពូកែត្រូវបានតែងតាំងតួនាទី មុខតំណែងជាក់ជាមិនខាន។ សូមឱ្យពេលបញ្ចប់វគ្គដោយជោគជ័យត្រឡប់មកវិញទាំង ២៣នាក់ ត្រូវបន្តការខិតខំទាំងអស់គ្នា គោរពវិន័យសាលា ចង់ឃើញយោធិន នៃកងរាជអាវុធហត្ថថ្មីទាំង ២៣នាក់ ត្រឡប់មកវិញប្រកបដោយចំណេះជំនាញក្នុងការបំរើអង្គភាពកងរាជអាវុធហត្ថខេត្ត និងជូនពរឱ្យក្លាយជាពលអាវុធហត្ថដែលមានសមត្ថភាព ជំនាញវិជ្ជាជីវៈ។
ឯកឧត្តម អភិបាលខេត្ត បានធ្វើការផ្តាំផ្ញើរដល់យោធិន នៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ទាំង២៣រូប ត្រូវខិតខំហ្វឹកហាត់ រៀនសូត្រ ក្រេបជញ្ជក់យកនូវចំណេះដឹង ចំណេះធ្វើពីគ្រូយោធាចារ្យ ត្រូវបង្កើនការយកចិត្តទុកដាក់រៀនសូត្រឱ្យអស់ពីសមត្ថភាពរៀងៗខ្លួន ត្រូវគោរពឱ្យបាននូវវិន័យ បទបញ្ជាផ្ទៃក្នុងរបស់វគ្គ ត្រូវយកអស់កម្លាំងកាយចិត្តខិតខំរៀនសូត្រ ដើម្បីប្រែក្លាយខ្លួនជានាយទាហានដែលមានសមត្ថភាពពេញលេញ គុណភាព គុណធម៌ជាក់លាក់ ជារបងការពារជាតិរឹងមាំនាពេលខាងមុខ។
ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត ក៏បាននាំយកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតឧបត្ថមជូនយោធិន ២៣នាក់ ក្នុងម្នាក់ទទួលបានសៀវភៅ ១ក្បាល និងថវិកា ២០ម៉ឺនរៀល។