Home / ព័ត៌មានទូទៅ / ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដឹកនាំមន្ត្រីសាខា អនុសាខាស្រុកព្រៃនប់ នាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្រ្តាក់ចំនួន ២១២គ្រួសារ

ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដឹកនាំមន្ត្រីសាខា អនុសាខាស្រុកព្រៃនប់ នាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្រ្តាក់ចំនួន ២១២គ្រួសារ

រសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដឹកនាំមន្ត្រីសាខា អនុសាខាស្រុកព្រៃនប់ នាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្រ្តាក់ចំនួន ២១២គ្រួសារនៅក្នុងស្រុកព្រៃនប់ ហើយការចែកអំណោយនេះបានប្រារព្ធធ្វើនៅក្រោយសាលាបឋមសិក្សាសាមគ្គី ក្នុងស្រុកព្រៃនប់។

លោក អ៉ី ធារិន អភិបាលស្រុកព្រៃនប់ បានធ្វើរបាយការណ៍ពីផលប៉ះពាល់ដោយសារខ្យល់កន្រ្តាក់នៅក្នុងស្រុកព្រៃនប់ ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ កន្លងមកនេះ មានចំនួនសរុប ២១២គ្រួសារ នៅតាមបណ្តោយផ្លូវជាតិលេខ៣ និងបណ្តោយផ្លូវជាតិលេខ៤ ដោយសារកត្តាភូមិសាស្ត្រស្ទើរតែរាល់ឆ្នាំបណ្តាឃុំនៅតាមជើងភ្នំបូកគោ ជាពិសេសតាមបណ្ដោយផ្លូវជាតិលេខ៣ តែងតែរងផលប៉ះពាល់ ដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់ដោយឡែកនៅដើមឆ្នាំ២០២៣នេះ បងប្អូនប្រជាពលរដ្ឋដែលបានរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់តាមផ្លូវជាតិលេខ៣ មានមកពីឃុំសាមគ្គី ៧គ្រួសារ ឃុំទឹកល្អក់ ៨គ្រួសារ និងឃុំទឹកថ្លា ១៣៤គ្រួសារ និងនៅតាមបណ្តាឃុំផ្សេងទៀតក្នុងស្រុកព្រៃនប់សរុបចំនួន ២១២គ្រួសារ។
ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តព្រះសីហនុ បានចូលរួមរំលែកការលំបាកខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋក្នុងឃុំទាំង៣ នៅតាមបណ្តោយផ្លូវជាតិលេខ៣ រងគ្រោះធម្មជាតិខ្យល់កន្រ្តាក់កាលពីថ្ងៃទី១៥ ខែមេសាកន្លងមកនេះ ព្រមទាំងបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខសេចក្តីនឹងរលឹក និងការរំលែកការលំបាកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះបងប្អូនទាំង ២១២គ្រួសារ ដែលរងគ្រោះធម្មជាតិខ្យល់កន្រ្តាក់ ដែលបានកើតហេតុតាំងពីយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ដោយសារពេលនេះជារដូវចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក៏ប៉ុន្តែអាជ្ញាធរមូលដ្ឋានបានធ្វើការដោះស្រាយជាបន្តបន្ទាប់ជូនបងប្អូនរងគ្រោះខ្យល់កន្រ្តាក់ក៏ប៉ុន្តែសម្ភាររបស់យើងមួយចំនួននៅក្នុងឃ្លាំង ហើយមួយចំនួននៅលើទីផ្សារ ហើយចំថ្ងៃចូលឆ្នាំអ្នកលក់បានបិទទ្វាផង។
ឯកឧត្តម បានអរគុណអាជ្ញាធរមូលដ្ឋានដែលបានខិតខំចុះស្រង់ស្ថិតិក្រុមគ្រួសាររងគ្រោះ និងមិនរងគ្រោះ ដូច្នេះមានតែបងប្អូនប្រជាពលរដ្ឋត្រូវជូនដំណឹងទៅមេភូមិ មេឃុំ ដើម្បីយើងប្រមូលផ្តុំព័ត៌មានធ្វើការដោះស្រាយ និងការវេចខ្ចប់សម្ភារយកមកចែកជូនបងប្អូនរងគ្រោះដោយខ្យល់កន្រ្តាក់នៅក្នុងស្រុកព្រៃនប់របស់យើង។
ឯកឧត្តម ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីសាខារបស់យើងបានខិតខំប្រឹងប្រែងវេចខ្ចប់សម្ភារ នាំយកមកចែកជូនបងប្អូនរងគ្រោះដោយសារខ្យល់កន្រ្តាក់នៅក្នុងស្រុកព្រៃនប់ និងបានអំពាវនាវឱ្យប្រជាពលរដ្ឋ ពិសេសយុវជនរបស់យើងចូលរួមគោរព ច្បាប់ចរាចរណ៍ទាំងអស់គ្នា កុំសេពគ្រឿងស្រវឹងក្នុងពេលបើកបរ ព្រោះវាអាចបង្កគ្រោះថ្នាក់បាត់បង់អាយុជីវិត ខូចខាតទ្រព្យសម្បត្តិឯកជន និងទ្រព្យសម្បត្តិរដ្ឋ។ នេះជាការចូលរួមសុខ រួមទុកជាមួយប្រជាពលរដ្ឋរងគ្រោះ សុំឪ្យបងប្អូនចេះម្ចាស់ការជួយគ្នារក្សាឱ្យបាននូវសុវត្ថិភាព អាយុជីវិតជាដំបូងសិន មនុស្សចាស់ ក្មេង និងជនពិការកត្រូវរកកន្លែងដែលមានសុវត្ថិភាព យើងត្រូវប្រុងប្រយ័តចំពោះសុខភាព ហើយស្ថានភាពនេះធ្វើឱ្យមានផលប៉ះពាល់ជីវភាពប្រចាំថ្ងៃ សូមបងប្អូនមានការប្រុងប្រយ័ត្នរស់នៅឱ្យមានអនាម័យ បរិស្ថាន ផឹកទឹកឆ្អិនធ្វើយ៉ាងណាឱ្យមានសុខភាពល្អ ដើម្បីជីវភាពរបស់បងប្អូនដោះស្រាយបានឡើងវិញ។
អំណោយសាខាកាកបាទក្រហមខេត្ត ដែលបានចែកជូនប្រជាពលរដ្ឋរងគ្រោះខ្យល់កន្ទ្រាក់នៅក្នុងស្រុកព្រៃនប់សរុបចំនួន ២១២គ្រួសារ ក្នុង ១គ្រួសារទទួលបានអង្គរ ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ត្រីខកំប៉ុង១យួរ កន្ទេល១ ឃីតមួយកញ្ចប់ (មុង១ ភួយ១ សារុង១ ក្រម៉ា១) និងថវិកា ៥ម៉ឺនរៀល ដោយឡែកផ្ទះរលំមួយខ្នងបន្ថែមថវិកាជូន ១លានរៀល។