ព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភ ដល់មន្រ្តីសាលាខេត្តព្រះសីហនុ ទើបសម្រាលកូននៅមន្ទីរសំរាកព្យាបាល និងសម្ភព ដឺហ្សាមី ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ក្នុងឱកាសនោះលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត ក៏បាននាំយកអំណោយមានដូចជា ផ្លែឈើ ទឹកដោះគោឆៅ សម្ភារ និងថវិកាមួយចំនួន ជូនដល់លោកស្រី នាក់ ចិន្តា មន្រ្តីទីចាត់ការទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការអន្តរជាតិសាលាខេត្ត។