Home / ព័ត៌មានទូទៅ / ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានជួបសំណេះសំណាលជាមួយ ក្រុមឆ្មាំសមុទ្រ ក្រុមសំអាតតាមឆ្នេរសមុទ្រ បុគ្គលិកក្រុមហ៊ុនប្រមូលសំរាម KSWM និងក្រុមសំអាតសាលាក្រុងព្រះសីហនុ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានជួបសំណេះសំណាលជាមួយ ក្រុមឆ្មាំសមុទ្រ ក្រុមសំអាតតាមឆ្នេរសមុទ្រ បុគ្គលិកក្រុមហ៊ុនប្រមូលសំរាម KSWM និងក្រុមសំអាតសាលាក្រុងព្រះសីហនុ

នារសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានជួបសំណេះសំណាលជាមួយ ក្រុមឆ្មាំសមុទ្រ ក្រុមសំអាតតាមឆ្នេរសមុទ្រ បុគ្គលិកក្រុមហ៊ុនប្រមូលសំរាម KSWM និងក្រុមសំអាតសាលាក្រុងព្រះសីហនុ សរុប ៧៨ នាក់ និងបាននាំយកអំណោយរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនបងប្អូនទាំង ៧៨ នាក់ ដោយក្នុង ១ នាក់ ទទួលបានថវិកា ១០០,០០០រៀល សរុបថវិកាចំណាយឧបត្ថម្ភរួម ៧,៨០០,០០០រៀល។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា នេះជាការលេីកទឹកចិត្ត​ អរគុណ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារទាំងអស់ និងសូមបន្តការខិតខំបន្ថែមទៀត ទាំងការសម្អាតអនាម័យនៅតាមលំនៅឋាន ភោជនីយដ្ឋាន និងតាមឆ្នេរ សមុទ្ររបស់យើងឱ្យមានបរិស្ថានល្អ មានសោភ័ណភាពស្រស់ស្អាតជាប្រចាំ ទាក់ទាញបានភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកកំសាន្តកាន់តែច្រើនឡើង ជា ពិសេសក្នុងឱកាសនៃពិធីបុណ្យផ្សេងៗ៕