Home / ព័ត៌មានទូទៅ / ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ឧបត្ថម្ភជូនដល់កងកំលាំងប្រចាំការក្នុងខេត្ត

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ឧបត្ថម្ភជូនដល់កងកំលាំងប្រចាំការក្នុងខេត្ត

ព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ឧបត្ថម្ភជូនដល់កងកំលាំងប្រចាំការក្នុងខេត្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិខ្មែរ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។

នាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណរគុណដល់កងកម្លាំងទាំងអស់ ស្របពេលដែលពិធីបុណ្យចូលឆ្នាំថ្មី ក៏ដូចជាពិធីបុណ្យជាតិ អន្តរជាតិ មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋបានធ្វើការឈប់សម្រាកជួបជុំជាមួយក្រុមគ្រួសារ មិត្តភ័ក្រ្ត ក៏ប៉ុន្តែកងកម្លាំងរបស់យើងមិនបានឈប់ សម្រាកនោះទេ ព្រោះជាប់ភារៈកិច្ចក្នុងការការពារសន្តិសុខ សុវត្ថិភាពសាធារណៈជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ពីតាមបណ្តារាជធានី-ខេត្ត ដែលមកលេងកម្សាន្តនៅតាមតំបន់រមណីយដ្ឋាននានា ក្នុងខេត្តព្រះសីហនុយើង។
អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលត្រូវឧបត្ថម្ភជូនកម្លាំងរួមមាន៖
-ស្នងការដ្ឋាននគរបាលខេត្ត
-អធិការដ្ឋាននគរបាលស្រុកព្រៃនប់
-អធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ
-អធិការដ្ឋាននគរបាលស្រុកកំពង់សីលា
-អធិការដ្ឋាននគរបាលក្រុងកោះរ៉ុង
-បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត
-មូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ
-កំពង់ផែស្វយ័តក្រុង
-អាកាសយានដ្ឋានអន្តរជាតិខេត្ត
មូលដ្ឋានសមុទ
-ក្រុមសង្គ្រោះបន្ទាន់៧១១
-ក្រុមហ៊ុនPTT(រាម)
សរុបជាថវិកាចំនួន ១២,៤០០,០០០រៀល ព្រមទាំងភេសជ្ជៈមួយចំនួនទៀតជូនដល់អង្គភាពនីមួយៗ។