ល្ងាចថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ នៅមូលដ្ឋានសមុទ្រ បានរៀបចំពិធីសំណេះសំណាលនិងពិសាអាហារសាមគ្គី ជាមួយនាយនាវី នាយនាវីរង ពលនាវិក និងក្រុមគ្រួសារ បងប្អូនយោធិននិវត្តន៍ជន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ក្រោមអធិបតីភាពឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក មេបញ្ជាការមូលដ្ឋានសមុទ្រ។