សូមជម្រាបជូនសាធារណជន និងបេក្ខជនទាំង២០ក្រុម ដែលបានចូលរួមប្រកួតប្រជែងការផលិតខ្សែវីដេអូខ្លី ក្រោមប្រធានបទ “ឆ្នេរស្អាត បរិស្ថានល្អ ទេសចរណ៍រីករាយ” ដែលត្រូវបានជ្រើសរើសយកមកបង្ហោះជាផ្លូវការ ក្នុងផេកហ្វេសបុករបស់រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ កន្លងទៅជ្រាបថា ក្រុមការងាររដ្ឋបាលខេត្ត បានធ្វើការបូកសរុបពិន្ទុដែលទទួលបានពីការចុច Like ពីមហាជន ចាប់ពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ និងបិទបញ្ចប់នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង៥ និង០០នាទីល្ងាច ដោយទទួលបានលទ្ធផលជាបណ្ដោះអាសន្នរួចរាល់។
ជាមួយគ្នានេះ ក្រុមការងាររដ្ឋបាលខេត្តបាន និងកំពុងធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ប្រក្រតីភាព នៃលទ្ធផល (ចំនួន Like) នៅលើវីដេអូនីមួយៗទៅតាមលក្ខខណ្ឌដែលបានកំណត់ ដើម្បីដាក់ជូនថ្នាក់ដឹកនាំពិនិត្យសម្រេច។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងបេក្ខជនដែលបានចូលរួមប្រកួតប្រជែង មេត្តារង់ចាំលទ្ធផលផ្លូវការដែលនឹងប្រកាសជូនក្នុងពេលឆាប់ៗខាងមុខនេះ។