ព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ និងលោកជំទាវ ប្រាក់ ចន្ទសុខា សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ បានអញ្ជើញកិច្ចប្រជុំត្រួតពិនិត្យការបំពេញពិន្ទុសូចនាករពានរង្វាន់សេវាសង្គម រខ-១ កសខ-១ ឃស-១ និងផ្ទៀងផ្ទាត់ឯកសារគាំទ្រ សម្រាប់ធានាដល់ការធ្វើសុពលភាពទិន្នន័យ ស្របតាមនីតិវិធី និងពេលវេលាកំណត់ ដោយមានការចូលរួមពីគ.ក.ស.ក ខេត្ត នាយក នាយករងរដ្ឋបាលខេត្ត នាយក នាយករង ទីចាត់ការចំណុះរដ្ឋបាលខេត្ត គ.ក.ស.ក ក្រុង ស្រុក ស្មៀនឃុំសង្កាត់ និងអង្គភាពពាក់ព័ន្ធ។