Home / ព័ត៌មានទូទៅ / ដើម្បីចូលរួមអបអរក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងចូលរួមលើកកម្ពស់ជីវភាពបងប្អូនសិប្បករនៅក្នុងព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលខេត្តព្រះសីហនុសូមប្រកាសប្រមូលទិញក្អមខ្មែរ

ដើម្បីចូលរួមអបអរក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងចូលរួមលើកកម្ពស់ជីវភាពបងប្អូនសិប្បករនៅក្នុងព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលខេត្តព្រះសីហនុសូមប្រកាសប្រមូលទិញក្អមខ្មែរ

ដើម្បីចូលរួមអបអរក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងចូលរួមលើកកម្ពស់ជីវភាពបងប្អូនសិប្បករនៅក្នុងព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលខេត្តព្រះសីហនុសូមប្រកាសប្រមូលទិញក្អមខ្មែរ សម្រាប់ប្រើប្រាស់នៅក្នុងការលេងល្បែងប្រជាប្រិយខ្មែរចំនួន ៩៥០ក្អម ចាប់ពីពេលនេះរហូតដល់គ្រប់ចំនួន។
អាស្រ័យហេតុនេះ ចំពោះបងប្អូនសិប្បករទាំងឡាយដែលមានលទ្ធភាព អាចដឹកជញ្ជូនក្អមមកផ្គត់ផ្គង់នៅខេត្តព្រះសីហនុ សូមប្រញាប់ធ្វើការទំនាក់ទំនងមករដ្ឋបាលខេត្តព្រះសីហនុដើម្បីទទួលព័ត៌មានបន្ថែមតាមរយៈទូរស័ព្ទលេខ: 070 239 054។
សូមអរគុណ៕