ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ ប្រារព្វពិធីបង្សុកូល និងរាប់បាត្រថ្វាយព្រះកុសល ថ្វាយព្រះវិញ្ញាណក្ខន្ធ
ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ គម្រប់ខួប៤ឆ្នាំ ពិធីគោរព ថ្វាយព្រះវិញាណក្ខន្ធ
ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ត សីហនុ ព្រះបរមរតនកោដ្ឋ គម្រប់ខួប៤ ឆ្នាំនេះ ធ្វើឡើងនៅសាលាខេត្ត
ព្រះសីហនុ នាព្រឹកថ្ងៃ ទី១៤ ខែតុលា ឆ្នាំ២០១៦ ដែលជាទីកន្លែងសំរាប់ធ្វើពិធីបង្សុកូល និងរាប់បាត្រ ថ្វាយព្រះរាជ
កុសលថ្វាយ ព្រះវិញាណក្ខន្ធ ព្រះករុណា ព្រះបាទស្ដេច ព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ គម្រប់ខួប៤ឆ្នាំ
ក្រោយពីព្រះមហាវីរះក្សត្រ ព្រះបីតាឯករាជ្យជាតិ សោយទីវង្គត កាលពីថ្ងៃទី១៥ខែតុលាឆ្នាំ២០១២។
នៅក្នុងប្រយោគថា ថ្លែងដោយ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដែលតំណាងអោយក្រុម
ប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ លោកគ្រូអ្នកគ្រូ សិស្សានុសិស្សនិងប្រជា
ពលរដ្ឋក្នុងខេត្តព្រះសីហនុ បានសម្ដែងនូវ មរណៈទុក្ខដ៍ក្រៀមក្រមរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់ និងប្រជា
ពលរដ្ឋជាកូន ជាចៅ ជាចៅទួត ចំពោះការបាត់បង ព្រះមហាវីរះក្សត្រ និងបានបួងសួងសុំអោយ ព្រះវិញាណក្ខន្ធ
ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ គម្រប់ខួប៤ឆ្នាំ យាងចូលទៅកាន់សុគត្តិភពកុំបី
ឃ្លាងឃ្លាតឡើយ។
ពិធីនេះមានការអញ្ជើញចូលរួមពីមន្ត្រីរាជការសាលាខេត្តព្រះសីហនុ ប្រធាន អនុប្រធានម្ទីរអង្គភាព ស្ថាប័នរដ្ឋក្នងខេត្ត
មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យ៉ាងច្រើនកុះករ។ ហើយក៍បានរៀបចំពិធីតាមទំនៀមទម្លាប់ ព្រះពុទ្ធសាសនា
ដោយបាននិមន្តព្រះសង្ឃចំនួន៩ព្រះអង្គ ធ្វើជាកិច្ចចំរើនព្រះបរិត្រ និងដាបង្ឃកូល និងរាប់បាត្រផងដែរ៕