នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាចំនួន០១ខ្នង និងអគារស្នាក់នៅចំនួន០១ខ្នង នៅវិទ្យាល័យហ៊ុនសែនកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានខេត្តព្រះសីហនុ។