នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្រ្តីក្រោមឱវាទចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកតា លី ទៀន អាយុ ៩៤ឆ្នាំ ដែលត្រូវជាជីតារបស់ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប ទទួលមរណភាពដោយរោគាពាធ នៅគេហដ្ឋាន ស្ថិតនៅភូមិបត់សេមាន់ ឃុំព្រៃនប់ ស្រុកព្រៃនប់។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំជូនចំពោះគ្រួសារនៃសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព លោកតា លី ទៀន បានទៅសោយសុខក្នុងសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏នាំយកបច្ច័យចំនួន ៥.០០០.០០០ រៀល ដើម្បីចូលរួមរំលែកមរណទុក្ខជាមួយគ្រួសារសពផងដែរ។