ព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតិឱ្យលោក MAKI TAKAYUKI មេបញ្ជាការនាវាស្វ័យការពារកងទ័ពជើងទឹកជប៉ុន និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅសាលាខេត្តព្រះសីហនុ។
លោក MAKI TAKAYUKI មេបញ្ជាការនាវាស្វ័យការពារកងទ័ពជើងទឹកជប៉ុន បានថ្លែងអំណរគុណឯកឧត្តមអភិបាលខេត្តព្រះសីហនុ ដែលបានអនុញ្ញាតិឱ្យរូបលោក និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ការចូលចតរបស់នាវាស្វ័យការពារកងទ័ពជើងទឹកជប៉ុននៅខេត្ត
ព្រះសីហនុ ក្នុងគោលបំណងបណ្តុះបណ្តាលដល់នាវិកថ្មីរបស់នាវាស្វ័យការពារជប៉ុន ក្នុងបេសកម្មលើផ្ទៃសមុទ្រ ដើម្បីហ្វឹកហ្វឺនដល់នាយទាហានសកម្មថ្មី។
លោកមេបញ្ជាការនាវា បានអរគុណរដ្ឋបាលខេត្តព្រះសីហនុ សម្របសម្រួលសម្រាប់ការចូលចតនាវាជប៉ុននៅខេត្តព្រះសីហនុនាពេលនេះ និងជាខួបការទូតលើកទី៧០ នៃចំណងសាមគ្គីភាព មិត្តភាពចំណងការទូតនៃប្រទេសយើងទាំងពីរ។ ដំណើរកម្សាន្តរបស់នាវិកនៅខេត្តព្រះសីហនុ ពួកគាត់នឹងបានរៀនសូត្រកាន់តែច្រើនបន្ថែមទៀត ហើយការស្នាក់របស់នាវិករបស់នាវានៅខេត្តព្រះសីហនុ មានរយៈពេល ២យប់ ៣ថ្ងៃ យើងនឹងត្រៀមថាមពលសម្រាប់ធ្វើដំណើរចាកចេញពីកម្ពុជា។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានទទួលស្វាគមន៍មេបញ្ជាការនាវា និងសហការី ជាលើកទី២ ខែនេះឆ្នាំមុន ក៏ជាខួបទី៣០ឆ្នាំ នៃការចេញធ្វើប្រតិបត្តិការនៅកម្ពុជាជាលើកដំបូង នៃនាវាកងស្វ័យការពាជប៉ុន ២គ្រឿង បានចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចូលជួបសវនាការផងដែរ ហើយថ្ងៃនេះ ៣១ឆ្នាំកន្លងមក ដែលនាវាស្វ័យការពារកងទ័ពជើងទឹកជប៉ុន មាននៅខេត្តព្រះសីហនុ ជប៉ុនមានចំណងកាទូតជាមួយកម្ពុជាកាន់តែល្អប្រសើរ ធានាបាននូវសន្តិសុខលម្ហសមុទ្រផងដែរ កងនាវាស្វ័យការពាជប៉ុន់បានរួមចំណែកការពារដែនសមុទ្រនៅលើពិភពលោក យើងពិតជាមានមោទនភាព ដែលបានឃើញការធ្វើទំនើបកម្មរបស់កងនាវាស្វ័យការពារកងទ័ពជប៉ុន ក្នុងការរក្សាអធិបតេយ្យភាពប្រទេសបានល្អប្រសើរ កម្ពុជាទើបតែចាប់ផ្តើមធ្វើទំនើបកម្មខាងវិស័យយោធា តែកម្ពុជារងការរិះគន់ពីសំណាក់ មតិមួយចំនួន ហើយការធ្វើទំនើបកម្មរបស់ជប៉ុន ត្រូវបានអបអរសាទ។
ឯកឧត្តម អភិបាលខេត្ត សង្ឃឹមថា តាមរយៈការមកដល់របស់នាវាស្វ័យការពារកងទ័ពជើងទឹកជប៉ុននៅខេត្តព្រះសីហនុ និងផ្តល់ភាពយុត្តិធម៌ដល់កម្ពុជា ទន្ទឹមនោះឯកឧត្តមក៏បានថ្លែងអំណរគុណប្រជាជនជប៉ុន និងរដ្ឋាភិបាលជប៉ុន ដែលបានជួយគាំទ្រកម្ពុជា ប្រជាជនជប៉ុន បានជួយឧប្តម្ភគាំទ្រដល់កម្ពុជាសម្រាប់ខេត្តព្រះសីហនុ ទទួលបានផលប្រយោជន៍ពីការគាំទ្រពីរដ្ឋាភិបាល និងប្រជាជនជប៉ុនជាច្រើន ហើយអ្វីដែលយើងទទួលបានស្ទើគ្រប់វិស័យ ពិសេសវិស័យសុខាភិបាល សេដ្ឋកិច្ចមានទំហំធំធេង។ ខេត្តព្រះសីហនុ មានកំពង់ផែទឹកជ្រៅសម្រាប់ការអភិវឌ្ឍរបស់ខេត្ត ទាក់ទងការអភិវឌ្ឍផែទឹកជ្រៅនេះ កម្ពុជាមានការគាំទ្រជាថវិកា ជំនួយបច្ចេកទេសពីប្រទេសជប៉ុន តាមរយៈអង្គការ JICA បាននឹងកំពុងកសាងពង្រីកកំពង់ផែទឹកជ្រៅជំហានទី១ ទី២ តាមនិតិវិធីប្រតិទិនការងារ និងរួចរាល់នៅឆ្នាំ២០២៥ខាងមុខ និងបន្តទៅជំហានទី៣ និងបានរួមចំណែកបង្កើនសេដ្ឋកិច្ចកម្ពុជាកាន់តែប្រសើថែមទៀត ជប៉ុនបានជួយកម្ពុជាច្រើនសន្ធឹកសន្ធាប់ ជួយជ្រោមជ្រែងគ្នាបានល្អ យើងខ្ញុំមានភាពកក់ក្តៅ ដែលរាជរដ្ឋាភិបាលជប៉ុន បានគាំទ្រមេដឹកនាំ ជានាយករដ្ឋមន្ត្រីបន្តវេនរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលឯកឧត្តម នាយឧត្តមសេនីយ៍បានទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុននាពេលកន្លងមក និងមានជំនឿជឿជាក់ថា ចំណងសាមគ្គីភាព មិត្តភាពនៃប្រទេសទាំងពីកាន់តែរឹងមាំ ហើយវត្តមានមេបញ្ជាការ និងសហការីនៅខេត្តព្រះសីហនុ និងបានស្វែងយល់ ពីកម្ពុជានាពេលបច្ចុប្បន្ន ពិសេសនៅលើទឹកដីនៃខេត្តព្រះសីហនុ មានក្រុមហ៊ុនវិនិយោគ និងអ្នកទេសចរជប៉ុន ពិសេសភ្លើងបំភ្លឺផ្លូវសាធារណនៅតាមដងផ្លូវក្នុងក្រុងព្រះសីហនុ សុទ្ធតែជាសមិទ្ធផលរបស់ក្រុមហ៊ុនជប៉ុន និងសូមឱ្យដំណើរទស្សនកិច្ចរបស់មេបញ្ជាការ និងនាវិកនាវាស្វ័យការពារជប៉ុននៅព្រះរាជាណាចក្រកម្ពុជាទាំងអស់ទទួលបានលទ្ធផលផ្លែផ្កា។