រសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលសួរសុខទុក្ខគ្រួសារស្ត្រីក្រីក្រ កុមារងាយរងគ្រោះ ជនចាស់ជរា និងជនមានពិការភាពមកពី ៣ឃុំ ចំនួន ៤៥នាក់ ក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹងរលឹកពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះស្ត្រីក្រីក្រ ជនចាស់ជរា កុមារងាយរងគ្រោះដែលបានចូលរួមនាពេលនេះ ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការកិច្ចការស្ត្រី និងកុមារខេត្តព្រះសីហនុ បានរៀបចំកម្មវិធីនេះឡើង ក្នុងគោលបំណងធ្វើការផ្សព្វផ្សាយ អប់រំដល់គ្រួសារស្រ្តីក្រីក្រ ក្រោមសមត្ថកិច្ចគណៈកម្មាធិការកិច្ចការស្រ្តី និងកុរមារ ហើយការយកចិត្តទុកដាក់របស់គណៈកម្មការធិការពិគ្រោះយោបល់ស្ត្រី បានធ្វើបទបង្ហាញ និងចែករំលែកនូវដំណេះដឹង និងបទពិសោធន៍ ស្តីអំពីការថែទាំសុខភាពក្នុងក្រុមគ្រួសារ សូមបន្តការយកចិត្តទុកដាក់តាមការណែនាំរបស់ក្រុមការងារដែលបានធ្វើការបកស្រាយ ពន្យល់នាពេលនេះពិសេសសម្រាប់ស្ត្រីក្រីក្រនៅស្រុកស្ទឹងហាវរបស់យើង។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា តាមរបាយការណ៍របស់លោកអភិបាលស្រុកស្ទឹងហាវ មានគ្រួសារស្ត្រីក្រីក្រ កុមារងាររងគ្រោះ ជនចាស់ជរា និងជនមានពិការភាពចំនួន ៤៥គ្រួសារ មកពីឃុំទាំង៣ នៃស្រុកស្ទឹងហាវ ក្នុងនោះ ឃុំទំនប់រលក ១៤គ្រួសារ ឃុំអូរត្រេះ ២៧គ្រួសារ និងឃុំកំពេញ ៤គ្រួសារ ដែលបានមកជួបជុំនាពេលនេះ។ ថ្ងៃនេះក្រុមការងាររបស់គណៈកម្មាធិការពិគ្រោះយោបល់ស្ត្រី និងកុមារខេត្តបានធ្វើការអប់រំ ស្តីពីអំពើហឹង្សាក្នុងគ្រួសារ និងបញ្ហាផ្សេងៗបន្ថែមទៀត ដើម្បីឱ្យស្ត្រីរបស់យើងកាន់តែមានការយល់ដឹងកាន់តែច្បាស់ ព្រោះយើងកំពុងត្រៀមខ្លួនរៀបចំចូលរួមបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ ម្យ៉ាងទៀតរដូវចូលឆ្នាំថ្មី ជារដូវលក្តៅ និងក៏ជាពេលវេលាដែលយើងត្រូវបានឈប់សម្រាកពីការងារ សម្រាប់គ្រួសារក្រីក្រមានការលំបាកខាងសារជីវិភាព ហើយសម្ភារៈទាំងអស់នេះអាចជួយសម្រាលការខ្វះខាតជីវភាពរបស់បងប្អូនបានមួយរយពេលខ្លីផងដែរ។ សូមបងប្អូនត្រូវរួមគ្នាប្រុងប្រយ័ត្នបញ្ហាភ្លើង ផ្សែង ព្រោះរដូវប្រាំងអាចបង្កជាភ្លើង បង្កភ័យខ្លាចចដល់ប្រជាពលរដ្ឋដែលមានផ្ទះនៅក្បែ សូមកុំនាំគ្នាដុតព្រៃ រកចាប់សត្វ សូមកុំនាំគ្នាបំផ្លាញព្រៃឈើ បង្កផលប៉ះពាល់បរិស្ថាននិងសង្គម ដោយសារបច្ចុប្បន្នខេត្តព្រះសីហនុ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហើយនៅពេលចូលឆ្នាំខ្មែខាងមុខ ខេត្តព្រះសីហនុ និងមានសភាពអ៊ូអរច្រើន ដូច្នេះយើងអាចរករកប្រាក់ចំណេញសម្រាប់ប្រជានេសាទ និងកសិផលរបស់ប្រជាកសិករសម្រាប់ផ្គត់ផ្គង់ទីផ្សារដល់ភ្ញៀវទេសចរមកលេងកម្សាន្តនៅខេត្តព្រះសីហនុ។
ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ថា ខេត្តព្រះសីហនុត្រូវបានរាជរដ្ឋាភិបាលជ្រើសរើសធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡាស៊ីហ្គេមលើវិញ្ញាសាចំនួន០៣ ក្នុងនោះមាន កីឡាទូកក្តោង កីឡាម៉ូតូទឹក និងកីឡាបាល់ទះលើឆ្នេរខ្សាច់ ក្នុងនាមប្រជាពលរដ្ឋមានមោទនភាពសម្រាប់បង្កើនសេដ្ឋកិច្ចសង្គម ហើយព្រឹត្តិការណ៍នេះជាមោទនភាពសម្រាប់កម្ពុជា ពិសេសខេត្តព្រះសីហនុទទួលបានផ្លែផ្កាពីភ្ញៀវទេសចរណ៍ ទន្ទឹមនោះយើងត្រូវរួមគ្នាបង្កើតស្នាមញញឹមរាក់ទាក់ភ្ញៀវទេសចរ ហើយក៏ត្រូវរួមគ្នារៀបចំកែលម្អបរិស្ថាន អនាម័យនៅតាមមុខលំនៅឋានរៀងខ្លួនៗ ដើម្បីភាពស្អាត និងទាក់ទាញប្រកបដោយផាសុខភាព។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បាននាំយកអំណោយ និងថវិការបស់សម្តេចតេជោ និងសម្តេចកត្តិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឧបត្ថម្ភជូនស្ត្រីក្រីក្រចំនួន ៤៥គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូគ្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងថវិកា ៥ម៉ឺនរៀល៕