រសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត បានដឹកនាំមន្ត្រីបច្ចេកទេសខេត្ត ចុះសិក្សាគម្រោងសាងសង់ផ្លូវបេតុង ដែលប្រើប្រាស់ថវិកាឥណទានបន្ថែមស្រុក ស្ថិតនៅភូមិព្រៃនប់២ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានការចូលរួមពីលោកអភិបាលស្រុកព្រៃនប់ លោក លោកស្រីជាអភិបាលរងស្រុក សមាជិកក្រុមប្រឹក្សាស្រុក មន្ត្រីក្រោមឱវ៉ាទ មេឃុំ មេភូមិ និងប្រជាពលរដ្ឋជាច្រើនរូបទៀត។