Home / ព័ត៌មានទូទៅ / លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំប្រជុំណែនាំពាក់ព័ន្ធនឹងការប្រគុំតន្ត្រី នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំប្រជុំណែនាំពាក់ព័ន្ធនឹងការប្រគុំតន្ត្រី នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ

ព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នៅរដ្ឋបាលខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំប្រជុំណែនាំពាក់ព័ន្ធនឹងការប្រគុំតន្ត្រី នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅទីលានតេជោ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីក្រុមហ៊ុនម្ចាស់សំណើទាំងអស់ អាជ្ញាធរមូលដ្ឋាន មន្ទីរ និងអង្គភាពពាក់ព័ន្ធនានា។

កម្មវិធីកំសាន្តសប្បាយដែលនឹងប្រព្រឹត្តទៅនៅទីលានតេជោមាន
-ថ្ងៃទី២៥-២៦ ខែមីនា ឆ្នាំ២០២៣ ការប្រគំតន្ត្រី The Voice X Cambodia Concert ដោយស្ថានីយ៍វិទ្យុនិងទូរទស្សន៍ហង្សមាស HDTV
-ថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ ការប្រគំតន្ត្រីក្រុមហ៊ុនខ្មែរប៊ែរវើរីជីស ដោយក្រុមហ៊ុនហ្គាឡាក់សុី ឡេង ណាវ៉ាត្រា
-ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ ការប្រគំតន្ត្រីទេសចរណ៍ខារ៉ាបាវ ដោយស្ថានីយ៍វិទ្យុនិងទូរទស្សន៍ហង្សមាស HDTV។
តាមរយៈកិច្ចប្រជុំនេះ លោកអភិបាលរង បានធ្វើការណែនាំ និងក្រើនរំលឹកភាគីពាក់ព័ន្ធទាំងអស់អំពីការរៀបចំការការពារសន្តិសុខ សណ្ដាប់ធ្នាប់ អនាម័យបរិស្ថាន សុវត្ថិភាពចំនីអាហារ និងការត្រៀមកំលាំង និងក្រុមគ្រូពេទ្យដើម្បីចេញអន្តរាគមន៍ឱ្យបានទាន់ពេល និងមានប្រសិទ្ធភាពខ្ពស់ក្នុងគ្រាចាំបាច់ណាមួយ។
ជាការឆ្លើយតបយ៉ាងវិជ្ជមាន ក្រុមហ៊ុនម្ចាស់សំណើទាំងអស់បានទទួលអនុវត្តតាមការណែនាំ សំដៅធ្វើយ៉ាងណាឱ្យកម្មវិធីប្រព្រឹត្តទៅដោយរលូន ជោគជ័យប្រកបដោយអនាម័យ និងសុវត្ថិភាព។