រសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ព្រះសាសនមនីមហាកម្មដ្ឋានាចរិយា ហ៊ឹម ប៊ុនធឿន ប្រធានពុទ្ធមណ្ឌលវបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញបើកវគ្គសិក្សាបតិបត្តិវិបស្សនាធុរៈរយៈពេល៧ថ្ងៃ នៅមជ្ឍមណ្ឌលវិបស្សនាធុរៈគិរីនាគវ័ន ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ដោយមានការនិមន្តចូលរួមពីព្រះសង្ឈ សីលវន្ត សីលវតី ពុទ្ធបរិស័ទ និងសិក្សានុសិស្សបានចូលរួម។
លោក អ៉ី ធារិន អភិបាលស្រុកព្រៃនប់ មានប្រសាសន៍ស្វាគមន៍បើកវគ្គសិក្សាបតិបត្តិវិបស្សនាធុរៈធ្វើការគោរពប្រតិបត្តិសីលសមាធិ បញ្ញាស្របតាមសង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣០ ឆ្នាំ២០២២ មន្ត្រីសង្ឃគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់លើវិបស្សនាធុរៈសិក្សាគ្រប់កម្រិត សំដៅធ្វើយ៉ាងណាឱ្យធុរៈប្រព្រិត្តទៅបានស្មើនឹងគន្ធធុរៈក្នុងទ្រឹស្តីព្រះពុទ្ធសាសនាមានពីរយ៉ាងគឺ គន្ធធុរៈធុរៈផ្នែកខាងគម្ពីរបាលី កិច្ចការរៀនសូត្រខាងបរិយត្តិ ត្រូវការទន្ទេញឱ្យចាំចេះស្ទាត់ និងវបស្សនាធុរៈ កិច្ចខាងបស្សនាអប់រំកាយចិត្ត សង្រួមឥន្ទិយឱ្យបានល្អ ទាំងអស់នេះ ជាកិច្ចរបស់អ្នកបួស។ ចំណែកធុរៈខាងគ្រហស្ថវិញ គឺជាដំណើរជំពាក់ដោយកិច្ចនីមួយៗ ឬអាចហៅថា កិច្ចរវល់ជាប្រក្រតី។ បើនិយាយពីការងារអ្នកណាមិនដាក់ធុរៈ ចោលអ្នកនោះឈ្មោះថា ជាមនុស្សជោគជ័យក្នុងអាជីព ព្រោះពាក្យថា មិនដាក់ធុរៈចោល គឺការងារណាប្រារព្ធធ្វើហើយមិនត្រូវបោះបង់ចោលទេ គឺត្រូវប្រឹងប្រែងតស៊ូក្រាញននៀល ឈ្មុសឈ្មុលរកឧបាយ រកច្រកដើរទៅមុខជាដរាប គឺតស៊ូឱ្យទាល់តែការងារនោះសម្រេចផល។
ព្រះវមលសាគរ ហ្វាន់ ហឿន ព្រះមេគុណខេត្តព្រះសីហនុ មានសង្ឃដិការទូលថ្វាយខេត្តព្រះសីហនុឆ្នាំ២០២៣ មានវត្តចំនួន៣៩ អាស្រម៣ ក្នុងនោះមានវត្តគណៈធម្មយុត្តិកនិកាយចំនួន ២វត្ត មានព្រះសង្ឃចំនួន ៦៥២អង្គ និងមានមជ្ឍមណ្ឌលវិបស្សនាធុរៈចំនួន៤កន្លែង គីមជ្ឃមណ្ឌលវបស្សនាធុរៈខេត្កព្រះសីហនុ ស្ថិនៅវត្ថឥន្ទញ្ញាណ មជ្ឃមណ្ឌលវបស្សនាធុរៈក្រុងព្រះសីហនុ មានទីតាំងស្ថិតនៅវត្តជោតញ្ញាណ មជ្ឃមណ្ឌលវបស្សនាធុរៈគីរីនាគវ័ន មានទីតាំងឃុំរាម មជ្ឃមណ្ឌលព្រៃអប់រំចិត្ត មានទីតាំងនៅឃុំអូរបាក់រទេះ ស្រុកកំពង់សីលា។ មជ្ឃមណ្ឌលវបស្សនាធុរៈបានដើរតួសំខាន់សម្រាប់ការអប់រំផ្លូវចិត្ត ជាកន្លែងបណ្តុះបណ្តាលសីលធម៌ គុណធម៌ ចរិយាធម៌ដល់មនុស្សគ្រប់វ័យសំខាន់ជាងគេ គឺមនុស្សមានវ័យចាស់ មិនបានសិក្សារៀនសូត្រ ផ្នែកគន្ធធុរៈបាន ពិសេសអ្នកបួសក្នុងព្រះពុទ្ធសាសនា ប្រកាន់យកនូវធុរៈពីរយ៉ាង ឬហៅថា ជាវត្តបទ គឺគន្ធធុរៈ១ និងវិបស្សនាធុរៈ១។
ព្រះសាសនមនីមហាកម្មដ្ឋានាចរិយា ហ៊ឹម ប៊ុនធឿន ប្រធានពុទ្ធមណ្ឌលវបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា មានសង្ឃដីការបើកវគ្គសិក្សាបតិបត្តិវបស្សនាធុរៈ រយៈពេល៧ថ្ងៃ នៅមជ្ឈមណ្ឌលវិបស្សនាធុរៈ គីរីនាគវ័នឃុំរាម ស្រុកព្រៃនប់ ដើម្បីប្រគេន និងជូនសិក្ខាកាមនិមន្ត និងអញ្ជើញមកពីទីផ្សេងៗជាច្រើនអង្គ/នាក់ ធ្វើការគោរពប្រតិបត្តិតាមរយៈសីលសមាធិ បញ្ញាស្របតាមសង្ឃប្រកាសអនុសំវចន្ឆរមហាសន្និបាតសង្ឃទូទាំងប្រទេស តាមលំដាប់ឆ្នាំនីមួយៗ និងសង្ឃប្រកាសអនុសំវច្ឆរមហាសន្និ បាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣០ ឆ្នាំ២០២២ ចំណុចទី៣ មន្ត្រីសង្ឃគ្រប់លំ ដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់លើវបស្សនាធុរៈ សិក្សាគ្រប់កម្រិតបឋម ធម្យម ឧត្តមឱ្យបានទូទាំងប្រទេស សំដៅធ្វើយ៉ាងណាឱ្យធុរៈនេះប្រព្រឹត្តទៅបានស្មើនឹងគន្ធធុរៈ។
ក្នុងឱកាសនោះលោកជំទាវ សុខ ឈាង អគ្គមហាឧបាសិកាធម្មរតន:វិវឌ្ឍា បានឧបត្ថម្ភសម្រាប់កម្មវិធីវគ្គសិក្សាបតិបត្តវិបស្សនាធុរ:នាពេលនេះ មានដូចជា អង្គរ ៥បាវ ត្រីចំហុយ ២ជាល មីម៉ាម៉ា ២កេសធំ ត្រីខ ២កេសធំ ទឹកសុទ្ធ ១០កេស ភេសជ្ជខារ៉ាបាវ ៥កេស ទឹកក្រូច ៥កេស និងថវិកា ៣០០ដុល្លាអាមេរិក និង១.៧០០.០០០រៀល។