ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការរៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្ទីរ និងអង្គភាពចំណុះឱ្យរដ្ឋបាលខេត្តព្រះសីហនុ។
ក្នុងកិច្ចប្រជុំនេះលោកអភិបាលរង បានណែនាំឱ្យទីចាត់ការ មន្ទីរ អង្គភាពចំណុះឱ្យរដ្ឋបាលខេត្ត ពិនិត្យទីតាំងកម្សាន្តមួយចំនួនសម្រាប់បង្កសប្បាយភាពជូនប្អូនប្រជាពលរដ្ឋ និងអ្នកដំណើរទេសចរដែល មកកំសាន្តនៅខេត្តព្រះសីហនុ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងរៀបចំតុបតែងលំអទីតាំងសំខាន់ៗ នៅក្នុងខេត្តដើម្បីលើកកំពស់សោភណ្ឌភាពខេត្តមួយកម្រិតទៀត។