រសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃលើកិរិយា នៃការកាន់កាប់ដីរបស់ប្រជាពលរដ្ឋនៅក្នុងដែនគម្របព្រៃឈើឆ្នាំ២០០២ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរស្រុកកំពង់សីលា។