Home / ព័ត៌មានទូទៅ / ប្រជុំបូកសរុបការងារប្រចាំខែមីនានៅសាលាខេត្តព្រះសីហនុ

ប្រជុំបូកសរុបការងារប្រចាំខែមីនានៅសាលាខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នំា២០១៦ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ចូលរួមប្រជុំបូកសរុបការងារប្រចាំខែមីនានៅសាលាខេត្តព្រះសីហនុ ។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម បានស្នើមន្ត្រីពាក់ព័ន្ធត្រូវត្រួតពិនិត្យ និង ពង្រឹងច្បាប់សាងសង់សំណង់នានានៅក្នុងខេត្តទាំងមូល ជៀសវាងឲ្យបាននូវការអនុញ្ញាតនូវការសាងសង់សំណង់លើដីចំណីអូរ ប្រលាយ បឹង ឆ្នេរ ជាពិសេសទប់ស្កាត់ឲ្យបាននូវការចាក់ដីលប់អូរ និង ផ្លូវទឹកនានាក្នុងខេត្តដែលបង្កឲ្យមានទឹកជន់លិចក្រុង/ ស្រុក នារដូវវស្សា ។ឯកឧត្តមមានប្រសាសន៍លើកឡើងពីការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ត្រូវធ្វើឲ្យបានទាន់ពេលវេលា ជាពិសេសសេវាតម្រូវការ ដូចជាការផ្តល់អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត ជូនប្រជាពលរដ្ឋជាដើម ។ ទន្ទឹមនឹងនោះមន្ទីរព័ត៌មានជាចំណែកមួយយ៉ាងសំខាន់ក្នុងការបញ្ជូនព័ត៌មានទៅកាន់ប្រជាពលរដ្ឋ ដូចនេះខាងមន្ទីរត្រូវពង្រីកការផ្សព្វផ្សាយរាល់ព័ត៌មានសំខាន់ៗ ក្នុងខេត្តឲ្យបានទូលំទូលាយជាងមុន ។នៅក្នុងឪ៝កាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ ឯកឧត្តមរំលឹកដល់អាជ្ញាធរភូមិ ឃុំ/សង្កាត់ មានការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឲ្យតុបតែងលំអភ្លើងតាមគេហដ្ឋាន ដាក់ទង់ជាតិ និង សម្អាតបរិស្ថានជុំវិញគេហដ្ឋាន និង មូលដ្ឋាន ជាពិសេសតាមផ្លូវជាតិលេខ៤ ដើម្បីលើកសោភណ្ឌភាពខេត្តទាំងមូល ។ ដើម្បីអបអរសាទរក្នុងឧ៝កាសចូលឆ្នាំថ្មីនេះ អាជ្ញាធរនឹងបើកទ្វារស្ពានតេជោមរកត (ស្ពានកោះពស់) និង ទឹកធ្លាក់ក្បាលឆាយ ចំនួន៥ថ្ងៃ ឲ្យភ្ញៀវទេសចរណ៍ចូលទស្សនា និង ងូតទឹកលេងកំសាន្ត ។ជាចុងក្រោយ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តផ្តាំផ្ញើឲ្យ អាជ្ញាធរក្នុងខេត្តទាំងមូល ក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរ និងគោរពច្បាប់ចរាចរណ៍ទាំងអស់គា្ន ។

រួមគិត រួមធ្វើ រួមទទួលខុសត្រូវ រួមទទួលផលតាមជំនាញរៀងៗខ្លួន !

រូបភាព

01

02

04

07

Leave a Reply

Your email address will not be published. Required fields are marked *