នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញស្តាប់បទបង្ហាញ ស្តីពីលទ្ធផលនៃការសិក្សាស្រាវជ្រាវអំពីសក្តានុពល និងទស្សនវិស័យនៃការអភិវឌ្ឍន៍នាពេលអនាគតដោយក្រុមហ៊ុនពិគ្រោះយោបល់ MKI នៃប្រទេសន័រវេស ដោយមានការចូលរួមពី ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោក លោកស្រី ប្រធានសមាគម និងសហគ្រិននានានៅក្នុងវិស័យឯកជន។
លោកអភិបាលរង បានធ្វើការវាយតម្លៃខ្ពស់ ចំពោះការរៀបចំនេះ ដែលបានចូលរួមជួយជាគំនិតក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើតគំនិតថ្មីៗ ជូនដល់រដ្ឋបាលខេត្ត ព្រមទាំងសហគ្រិនទូទាំងខេត្តព្រះសីហនុ។
បទបង្ហាញនេះបានកំណត់គោលដៅយ៉ាងជាក់លាក់និងផ្តោតទៅលើសក្តានុពលនានា នៃខេត្តព្រះសីហនុដែលអាចយកទៅកែច្នៃដើម្បីជំរុញខេត្តព្រះសីហនុទៅជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតទូទាំងពិភពលោក និងជាច្រកទ្វារសេដ្ឋកិច្ចកម្ពុជាផងដែរ។